ភ្នំពេញ ៖ ទីតាំងបើកល្បែងស៊ីសងណេតអនឡាញជាច្រើនប្រភេទដូចជា បៀរការ៉ាត់​ និងចាក់បាល់កំពុងពង្វក់ស្មារតីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានមកលេងយ៉ាងរលូនដោយមិនមានការរំខានអ្វីឡេីយ​។

តាមប្រភពច្បាស់ការបានបន្តថា ទីតាំងណេតមួយកន្លែងនេះអាចផ្តល់ផលប្រយោជន៍ណាមួយ​ ជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហើយមើលទៅ​បានជាដំណើរការបានដោយរលូនដោយមិនមានអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមកពិនិត្យឡេីយ។​ ប្រភពបន្តថា ពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំង​ព្រោះទីតាំងល្បែងភ្នាល់បាល់ បៀរការ៉ាត់ ក្នុងសង្កាត់ច្រាំងចំរេះទី១នេះ​គឺប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសងរាល់ថ្ងៃក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ​ និងគ្មានអាជ្ញាធរ​ឬសមត្ថកិច្ចចុះបង្រ្កាបឡេីយ​ឬមួយទទួលបានលាភសក្ភារៈ​ មានភ្លេីងខៀវណាមួយពីថ្នាក់លេី?

​ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្ភចំពោះសុខទុក្ខ​ និងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា លួចឆក់ ប្លន់ និងគាស់ផ្ទះជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។

ទាក់ទងនឹងទីតាំងល្បែងខាងលើ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវគួរតែយកចិត្តទុកដាក់ និងមុឺងម៉ាត់ដឹកនាំកម្លាំងក្រោមឱវាទមានវិធានការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះផងមិនគួរណាមើលរំលងទេ។ ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ មហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានថាមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវបង្កើតបទល្មើសនិងជាឆ្នាំងបាយក្នុងមូលដ្ឋានទើបមិនហ៊ានបង្ក្រាប ។

មួយវិញទៀត​ប្រជាពលរដ្ឋសង្ឃឹមថា លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវនឹងយកចិត្តទុកដាក់ចាត់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងដើម្បីគោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/ ស្រុកមានសុវត្ថិភាពទាំង៧ចំណុចឱ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជាលួច ឆក់ ប្លន់គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្កបង្កើតបទល្មើស៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed