ខេត្តកណ្តាល : ប្រាកដជា ឈាមស្រែកស្បែកហៅ មែននៅទីបំផុត ជនសង្ស័យដែលដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នករួមការងារ (យាមផ្ទះជាមួយគ្នា)! ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាលចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2022 នេះ។

ជនសង្ស័យជាឃាតករ ដែលបាញ់ប្រហារអ្នករួមការងារជាមួយគ្នា ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅស្រុកស្អាង ខេត្តកណ្ដាលព្រឹកមិញនេះ។

ហើយលោកស្នងការបានឱ្យដឹងថា ជនសង្ស័យកំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើកំណត់ហេតុស្ដាប់ចម្លើយ ហើយជនសង្ស័យមានស្រុកកំណើតនៅស្រុកស្អាង រីឯភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ។

សូមបញ្ជាក់ថា ជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នករួមការងារ (យាមផ្ទះជាមួយគ្នា)! ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ! ជនរងគ្រោះបើកឡានអោយឪ រីឯជនដៃដល់បើកឡានអោយកូន ។

ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃកំពុងធ្វើកំណត់ហេតុសួរចម្លើយទៅលើជនល្មើសដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីផ្លូវច្បាប់៕ដោយ:អក្ខរា14
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed