ខេត្តកំពង់ចាម ÷ ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែង ស្ថិតនៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក
ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានដំណើរការបើកលេងយ៉ាងរលូនដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចណាធ្វើការបង្ក្រាបនិងហាមឃាត់ឡើយ។ជាពិសេស លោក បាក សុជាតិ អធិការរដ្ឋាននគរបាលស្រុកស្រីសន្ធរ បានរក្សាភាពយ៉ាងស្ងាមស្ងាត់មិនបង្ក្រាប ប្រជាពលរដ្ឋដាក់ការសង្ស័យថាជាឆ្នាំងបាយហើយមើលទៅ ។
តាមប្រភពប្រជាពលរដ្ឋដែលរស់នៅស្រុកស្រីសន្ធរ បានឲ្យដឹងថា ល្បែងសីសងខាងលើគេតែងតែផ្លាស់ប្តូរទីតាំងពីភូមិមួយទៅភូមិមួយ ហើយរាល់ថ្ងៃនេះ គេប្តូមកដាក់ទីតាំងលេងនៅភូមិឫស្សីស្រុក ស្រីសន្ធរវិញម្តង។
ប្រភពបានបន្តថា ទីតាំងជល់មាន់ ខាងលេី គេបេីកលេងជារាងរាល់ថ្ងៃដោយមានអ្នកចូលលេងម្ដុំគ្នាយ៉ាងច្រេីន កុះករ អ្នកខ្លះលេងចាញ់ឈ្នះមួយគូៗ រាប់លានរៀល អ្នកខ្លះអស់លុយ អ្នកខ្លះអស់ម៉ូតូ ចាញ់អស់មកដល់ផ្ទះប្រពន្ធរអ៊ូរទាំ
ជេគ្នាដាក់បណ្តាសារ ប្រើអំពើហិង្សាដាក់គ្នាទើបបង្កជាហេតុមានការជម្លោះក្នុងសង្គមគ្រួសារទៀតផង ។
ហើយនាពេលកន្លងមកសម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ។ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាព រដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ដោយឡែក លោក ប៉ាក សុជាតិ អធិការរដ្ឋាននគរបាលស្រុកស្រីសន្ធរ កំពុងផ្កើនទៅនិងអនុសាសន៍ ប្រមុខថ្នាក់ដឹកនាំដែលដាក់បទបញ្ជាឲ្យអនុវត្តន៍។ ហេតុនេះហេីយប្រជាពលរដ្ឋ ស្នេីរសុំដល់លោក អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកស្នងការនគរបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការទប់ស្កាត់នៅល្បែងខាងលើផងទាន ។
ជុំវិញ ករណីខាងលើអង្គភាពសារព័ត៌មាន រស្មី ញ៉ូស៍ មិនអាចទំនាក់ទំនងទៅលោកអធិការបានឡើយ ព្រោះលេខទូរស័ព្ទ លោក ប៉ាក សុជាតិ គ្មានការឆ្លើយតបឡើយ រាល់ការចុះផ្សាយបើអង្គភាពសារព័ត៌មាន យើងខ្ញុំធ្វើការចុះផ្សាយដោយភាពមិនប្រក្រតីណាមួយផ្ទុយពីការពិតយើងខ្ញុំរងចាំការបំភ្លីពីអាជ្ញាធរពាក់ព័ន្ធរាងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន ៕
https://www.rmn.asia