RMN ចេញផ្សាយ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២

ភ្នំពេញ ៖ ផ្សារទំនើបស៊ីធីម៉ល ជាកន្លែងបើកល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទហើយភ្ញៀវចូលលេងទាំងចាស់ក្មេង យ៉ាងរលូនគ្មានរំខានដល់សមត្ថកិច្ចដែនដីឡើយ សូមរំលឹកថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​ បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ដោយឡែកនៅក្នុងផ្សារទំនើបស៊ីធីម៉ល ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបើកល្បែងស៊ីសងអោយភ្ញៀវក្មេង ចាស់ ប្រុស ស្រី ចូលលេងយ៉ាងពពាក់ពពូន ហេតុអ្វីបានជាលោក នេត ស៊ីថុន អធិការខណ្ឌ ៧មករា មើលមិនឃើញ។

បើយោងតាមការរៀបរាប់របស់អាជីវករដែលលក់ដូរនិងប្រជាពលរដ្ឋ ក្នុងផ្សារទំនើប ស៊ីធីម៉លនិងភ្ញៀវដែរមកដើរទិញឥវ៉ាន់ក្នុងផ្សារខាងលើបានប្រាប់អ្នកសារព័ត៌មាន អោយបានដឹងថា ៖ «សម្លេង»នៅក្នុងផ្សារសុីធីម៉ល នៅជាន់ខាងលើមានទីតាំងល្បែងភ្នាល់សុីសងគ្រប់ប្រភេទ មួយយ៉ាងធំបើកអោយភ្ញៀវ ក្មេង ចាស់ប្រុសស្រី ក្មេងមិនទាន់គ្រប់អាយុនឹងគ្រប់អាយុ ចូលលេងជារៀងរាល់ថ្ងៃ ។

ចំពោះល្បែងអស់ទាំងនេះធ្វើអោយប៉ះពាល់យ៉ាងខ្លាំងចំពោះក្មេង ៗ ដែលកំពុងសិក្សា គេចសាលាមិនចូលរៀន ក្មេងខ្លះអាចលួចលុយឪពុកម្តាយដើម្បីយកមកលេងល្បែងទាំងនេះ ហើយ«ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។

ករណីទាក់ទងនឹងទីតាំងល្បែងខាងលើ អាជីវករលក់ដូរនឹងប្រជាពលរដ្ឋសូមសំណូមពរដល់លោក នេត ស៊ីថុន អធិការ ខណ្ឌ៧មករា លោកអភិបាលខណ្ឌ៧មករា លោកឧត្តមសេនី​យ៍ឯក ស ថេត អគ្គ​ស្នង​ការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេ​ង ​អភិ​បា​លរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យមើលទីតាំងល្បែងខាងលើនេះផង ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed