ខេត្តកំពង់ស្ពឺ : នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥ និង ៤៥ នាទី កំណាត់ផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ​ មានករណីគ្រោះថ្នាក់ដោយ រថយន្ត០១គ្រឿង ម៉ាក អាល់ហ្វាត​ ពណ៍ស ស្លា​កលេខ ភ្នំពេញ 2BF-8590 បើកបរដោយឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ​ភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង អ្នករួមដំណើរ ០៤នាក់ ស្រី ០១នាក់ ។

ទី១/ឈ្មោះ អាន់ ជុងហូ ភេទប្រុស អាយុ៥៧ឆ្នាំ (ជនជាតិកូរ៉េ) ។ទី២/ឈ្មោះ អុី សហា ភេទប្រុស អាយុ៤០ឆ្នាំ(ជនជាតិកូរ៉េ) ទី៣/ឈ្មោះ គីម យ៉ុងហ៊ុន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជនជាតិកូរ៉េ)។ទី៤/ឈ្មោះ មីន ធីតា ភេទស្រី អាយុ១៨ឆ្នាំ (ជនជាតិខ្មែរ) ។

តាមការអោយដឹងពីជំនាញចរាចរណ៍ស្រុកភ្នំស្រួច​លោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការរ​ នគរបាលស្រុក​ភ្នំស្រួច​ ថារថយន្ដ​បើកបរពីទិសខាងកើតទៅ​ទិសខាងលិច ក្នុងគន្លងខាងឆ្វេងដៃ ដល់ចំណុចខា​ង​លើ បានគេចរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក រួចអ្នកបេីកបរជាន់ហ្រ្វាំង​ ក្នុងពេលរថយន្ដកំពុ​ងឋិតក្នុងល្បឿនលឿន​ បណ្ដាលឱ្យ​ក្រឡាប់ជា​ច្រើនជុំ គ្រោះថ្នាក់មនុស្សនៅក្នុងរថយន្ដ(៤)​ និងខូចខាតរថយន្ដទាំងស្រុង។

សមត្ថកិច្ច​នគរបាល​បាន​ជួយសង្គ្រោះ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់មន្ទីរពេទ្យ​ រថយន្តបានយកមករក្សា​ទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed