ភ្នំពេញ : នៅព្រឹកថ្ងៃសៅរ៍ទី ០២ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមជាមួយ លោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងអមដំណើរដោយមន្ត្រីក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយលោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជនក្នុងសង្កាត់ព្រែកកំពឹស ដែលមានវត្តមានចូលរួម ចំនួន៩៧នាក់។
ក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ ឯកឧត្តម រ័ត្ន ស៊្រាង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដណ្តើមបានជោគជ័យក្នុងការបោះឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលកន្លងមកទទួលបានអសនៈ១០០% ។
ជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានប្រគល់ថវិកា រួមជាមួយ ស្រាបៀរនិងភេសជ្ជៈចម្រុះ ឧត្ថម្ភជូនដល់សាខាបក្សភូមិទាំងអស់ដើម្បីរៀបចំពិធីជប់លៀងពិសារអាហារសាមគ្គីតាមភូមិនីមួយៗ ជាការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ៕
https://www.rmn.asia
![](http://rmn.asia/wp-content/uploads/2022/07/3E834D8D-245E-416B-BADC-7E88A8F428DD-1024x682.jpeg)
![](http://rmn.asia/wp-content/uploads/2022/07/4545A813-B8B4-4CEF-8D9D-AA36019C3C7D-1024x682.jpeg)
![](http://rmn.asia/wp-content/uploads/2022/07/80DFB09E-250C-4918-9D8D-3B6D5F4527A6-1024x682.jpeg)
![](http://rmn.asia/wp-content/uploads/2022/07/72FB9AA1-6FF0-4685-9207-14BFD9F9063A-1024x682.jpeg)
![](http://rmn.asia/wp-content/uploads/2022/07/A82F0BEE-3BDF-49A4-99F8-8165E1521380-1024x682.jpeg)
![](http://rmn.asia/wp-content/uploads/2022/07/63836E75-C39A-4A6E-B88B-869B7B58CCED-1024x682.jpeg)
![](http://rmn.asia/wp-content/uploads/2022/07/3168AFE6-8A7C-4FA3-A566-ABF6AB0052BB-1024x682.jpeg)
![](http://rmn.asia/wp-content/uploads/2022/07/04A2F76E-BAEA-47EB-A559-00FCC3BD9202-1024x682.jpeg)
![](http://rmn.asia/wp-content/uploads/2022/07/6A311C0D-8309-4DF9-A593-F767450DAD6A-1024x231.jpeg)