នាព្រឹក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមគ្រួសាររបស់សពលោក សូ ចាន់វុត្ថា ដែលជានិពន្ធនាយករង គេហទំព័រ រស្មី News បានទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយជំងឺលើសឈាម ត្រូវធ្វើបុណ្យ នៅគេហដ្ឋានរបស់សព ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រុមការងាររបស់អង្គភាព គេហទំព័រ រស្មី news បាននាំយកនូវថវិកាមួយចំនួនជូនក្រុមគ្រួសារសពដើម្បីចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធ នៅថ្ងៃបុណ្យ ៧ថ្ងៃរបស់សពលោក សូ ចាន់វត្តា ដែលបានទទួលមរណភាព។ ក្នុងនោះដែល លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៤០០០០០រៀលដើម្បីចូលរួមរំលែកទុក្ខក្រុមគ្រួសារសព តាមរយៈលោក មឿន រស្មី ចាងហ្វាងគេហទំព័រ រស្មី news ។

ថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី ដែលជានិពន្ធនាយក និពន្ធនាយករង អ្នកសារព័ត៌មាន ព្រមទាំងប្រធានសមាគមអ្នកសារព័ត៌មាន MSJ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។

ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះក្រុមគ្រួសារសពផងដែរ។
តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់ របស់ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ ជូនដល់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី និពន្ធនាយក និពន្ធនាយករងអ្នកសារព័ត៌មានក្នុងអង្គភាពគេហទំព័រ រស្មី News ព្រមទាំងប្រធានសមាគមអ្នកសារព័ត៌មានMSJ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមជាមួយពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed