ភ្នំពេញ ៖ នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២២ វេលាម៉ោង១០:៤៥នាទី ទីតាំងបើកលេងល្បែងសុី{ភ្នាល់ជល់មាន់តាមប្រពន្ធ័អនឡាញ បៀរ អាប៉ោង}មួយកន្លែងដុះស្លែរយូមកហើយនៅស្ថិតក្នុង ភូមិជង្រុក សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងប្រជាការពារសង្កាត់ សហការជាមួយកម្លាំងគណៈបញ្ជាការខណ្ឌចុះបង្ក្រាបហើយ ។
បើតាមប្រសាសន៍របស់លោក ប៊ុន សប្បត្តិ ប្រធានប្រជាការពារសង្កាត់ត្រពាំងក្រសាំងបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មានបញ្ជាផ្ទាល់ដោយលោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងសាំង។ គណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់បានចុះទៅបង្ក្រាបទីតាំង ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញដែលដែលដុះស្លែជាយូរណាស់មកហើយ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
លោកបានបញ្ជាក់បន្ថែមទៀតថា នៅពេលកម្លាំងគណៈបញ្ជាការឯកភាពទៅដល់ ក្រុមអ្នកញៀនល្បែងបានរត់ចោលម៉ូតូនិងផាស់អាប់ហើយក្នុងការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន:
១/ទូរទស្សន៍ ០២គ្រឿ សម្រាប់ដាក់មាន់ តាមប្រព័ន្ធអ៊ីនធឺណិត។២/ម៉ូតូចំនួន ៣ គ្រឿង និងផាស់អាប់(ម៉ូតូកង់បី)។
ចំណែកវត្ថុតាងដែលចាប់យកបានគណៈបញ្ជាការឯកភាពខណ្ឌសង្កាត់បានយកទៅរក្សាទុកនៅសាលាសង្កាត់ត្រពាំងក្រសាំង នឹងបញ្ជូនបន្តទៅសាលាខណ្ឌពោធិ៍សែនជ័យ៕ដោយ:អក្ខរា១៨
លេខទូរសព្ទទំនាក់ទំនង 097 723 2222
https://www.rmn.asia