បើតាមប្រភពពីរប្រជាពលរដ្ឋសូមមិនឲបញេញឈ្មោះដែលរស់នៅតាមដងផ្លូវតំបន់នោះបានប្រាប់ឲដឹងថាចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទមិនអោយមានច្រករបៀង នៅតាមតំបន់ព្រំដែន ទាំងអស់រវាងកម្ពុជានិងថៃមិនឲឆ្លងកាត់ទាំងមនុស្សនិងទំនិញដើម្បីទុបស្កាត់ ការហូរចូលនូវទំនិញខុសច្បាប់នឹងការឆ្លងដែនខុសច្បាប់នានាក៏ដោយ ក៏មន្ត្រីឃុបឃិតគ្នា ក្រោមឱវាទរបស់មេបញ្ជារការវរះព្រំដែន៩១១ លោក សូ ចាន់ណារី មិនគោរពគោលការរបស់រាជរដ្ឋាភិបាលបានដាក់ចេញមកនោះទេ។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មួយរយៈកន្លងទៅថ្មីៗនេះពួកឈ្មួញនាំចូលទំនិញគេចពន្ធគ្រប់ប្រភេទនិងអីវ៉ាន់ចាប់ហួយដែលគ្រប់គ្រងដោយវរ:គបាលព្រំដែនគោកលេខ៩១១បានយ៉ាងរលូន។ហើយទំនិញភាគច្រើនដែលនាំចូលពីប្រទេសថៃតាមច្រករបៀងព្រៃគប់ មួយភាគធំគឺជាទំនិញរបស់លោក សូ ចាន់ណារី មេបញ្ជារការវរះនគរបាលការពារព្រំដែនគោកលេខ ៩១១ នេះតែម្ដង។
ប្រភពដ៏ដែលនោះបានដាក់សំណួរថា បើសិនជាការនាំចូលទំនិញគេចពន្ធយ៉ាងអនាធិបតេយ្យតាមច្រករបៀងជាច្រើនយ៉ាងដូច្នេះ វាជាការធ្វើឲ្យមានការបាត់បង់ពន្ធចំណូលចូលរដ្ឋនឹងបង្កឱ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមជាពិសេសបាត់បង់នូវចំណូលពន្ធរបស់រដ្ឋ។
ពូកគាត់សុំសណូមពរដល់មន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ជាពិសេស លោក អ៊ុំ រាត្រី អាភិបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យមេត្តាចាត់មន្ត្រីជំនាញចុះមកពិនិត្យនិងចាត់វិធានការណ៌ដល់មន្ត្រីខិលខូចល្មើសច្បាប់ទាំងនេះផង ៕