ទីតាំងឃ្លាំងមួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌ ចុះរុះរើ ក្រោយប៉ះពាល់ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ និងបានឯកភាពទទួលយកសំណងផលប៉ះពាល់រួចរាល់

ភ្នំពេញ : ដោយមានការយកចិត្តទុកដាក់ពី ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនៅព្រឹកថ្ងៃទី០៤ខែ មករា ឆ្នាំ ២០២២ នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យរួម ក្រុមការងាររដ្ឋបាលខណ្ឌបានចុះរុះរើទីតាំងឃ្លាំងរបស់លោក តែ ស្រេង ដែលរងផលប៉ះពាល់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ស្ថិតនៅជាប់ផ្លូវជាតិលេខ៤ ក្នុងទឹកដី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយម្ចាស់ទីតាំង បានឯកភាពទទួលយកសំណងផលប៉ះពាល់។
ហើយអាជ្ញាធរ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសូមថ្លែងអំណរគុណ ដល់ក្រុមការងារ និង បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឱ្យគម្រោងការស្ថាបនាផ្លូវល្បឿនលឿនបានសម្រេចតាមការគ្រោងទុក ៕




