ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង (០៨:១៥នាទីព្រឹក)ភូមិបុរីសន្តិភាព(០២)សង្កាត់ចោមចៅទី២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មណ្ឌលព័ត៌មានអង្គការស្ម័គ្រចិត្ត ម ព ជ បានចុះមកធ្វើតេស្តឈាមនិងពិនិត្យទឹកនោមរកមេរោគ ២០មុខជូនប្រជាពលរដ្ឋក្រីក្រដោយមិនមានការបង់ប្រាក់ នៅសង្កាត់ចមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រសាសន៍របស់លោកស្រី សុិន យីគួរ ប្រធានភូមិបុរីសន្តិភាព២ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ការចុះធ្វើតេស្តឈាមនិងពិនិត្យទឹកនោមរកមេរោគ ២០មុខជូនប្រជាពលរដ្ឋ មានចំនួនទៅដល់០៨ភូមិ ចាប់ពីភូមិសន្តិភាព១ រហូតទៅដល់ ភូមិសន្តិភាព៨ ដែលស្ថិតនៅមណ្ឌលសុខភាពដំណាក់ត្រយឹង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ហើយលោកស្រី ពុម សុខអេង ដែលជាអនុប្រធានភូមិបានឱ្យដឹងថា ក្នុងចំនោមទាំង០៨ភូមិ គឺមានប្រជាពលរដ្ឋចូលរួមធ្វើតេស្តឈាមនិងពិនិត្យសុខភាពចំនួន ៧៨នាក់ ក្នុងនោះមាន ប្រុសចំនួន៤៣នាក់ ស្រីមានចំនួន៣៥នាក់ នៅក្នុងមូលដ្ឋាន ភូមិតំណាក់ត្រយឹង ក្នុងសង្កាត់ចោមចៅទី ២ ។
លោកស្រី សុិន យីគួរ បានបញ្ជាក់បន្ថែមទៀតថា ការធ្វើតេស្តឈាមនិងពិនិត្យទឹកនោមមិនមានការបង់សេវា
ផ្សេងៗនោះឡើយ ដែលជាការស្ម័គ្រចិត្តរបស់លោកគ្រូអ្នកគ្រូពេទ្យដែលមកពីមណ្ឌលព័ត៌មានអង្គកាស្ម័គ្រចិត្ត ម ព ជ ចុះជួយប្រជាពលរដ្ឋក្រីក្រចាប់ពីភូមិសន្តិភាព១ដល់ភូមិសន្តិភាព៨ ហើយការធ្វើតេស្តរបស់អង្គការស្ម័គ្រចិត្ត មពជ ក្នុងមួយខែចុះមកពិនិត្យជូនប្រជាពលរដ្ឋម្តង ។
ប្រជាពលរដ្ឋក្នុងបុរីសន្តិភាពមានការសប្បាយចិត្តរីករាយ ត្រេក អរ យ៉ាងខ្លាំង ហើយក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរ លោកស្រីប្រធានភូមិ លោកស្រីអនុប្រធានភូមិ ព្រមទាំងលោកគ្រូអ្នកគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការព័ត៌មានមពជ ដែលប្រចាំនៅក្នុងមូលដ្ឋានខាងលើផងដែរ ៕ដោយ: ខេមរ៉ា ឈួនសុខុម
https://www.rmn.asia