ខេត្តបន្ទាយមានជ័យ : មានក្មេងស្រីជំទង់២នាក់ស្លាប់បាត់បង់ជីវិតក្នុងទឹកអាងពន្លៃ ពេលដែលក្មេងស្រីទាំង២នាក់នោះនាំគ្នាជិៈទូកត្នោតលេង៧នាក់ស្រាប់តែទូកលិចព្រោះមិនចេះហែលទឹកដោយសារទឹកជ្រៅពេក ចំណែក ៥នាក់ទៀតចេះហែលផុតពីសេចក្តីស្លាប់។រឿងរាវនេះកើតឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកអធិការនគរបាលស្រុកភ្នំស្រុក វរសេនីយ៍ទោ ប៉ិក គឹម ហ៊ាក បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាក្មេងរងគ្រោះស្លាប់នោះ១មានឈ្មោះជួប សុជាតា ភេទ ស្រី អាយុ១៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមឆនជ័យ ២មានឈ្មោះ មាន ឡាលីន ភេទ ស្រី អាយុ១៤ឆ្នាំ នៅភូមិ ស្រះជីក ឃុំ ស្រះជីក ស្រុកភ្នំស្រុក ខេត្បន្ទាយមានជ័យ។

លោកអធិការនគរបាលស្រុកភ្នំស្រុកបានប្រាប់អ្នកយកព័ត៍មានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុនោះជនរងគ្រោះទាំ២នាក់ មានគ្នីគ្នា៥នាក់ទៀត បានជិៈរថយន្ត១គ្រឿង ចេញពីទីរួមស្រុកភ្នំស្រុក ឆ្ពោះទៅលេងទឹកអាងពន្លៃ ពេលទៅដល់បាននាំគ្នាជិះទូកត្នោតទាំងអស់គ្នា ពេលនោះដោយសារមនុស្ស៧នាក់ជិៈទូកត្នោតមានទម្ងន់ធ្ងន់ពេកស្រាប់តែក្រឡាប់ទូកធ្លាក់មនុស្សចូលក្នុងទឹកជ្រៅបណ្តាលលង់ទឹកស្លាប់ក្មេងស្រី២នាក់ដែលមិនចេះហែល ដោយសារម្នាក់ៗយកប្រាស់អាយុរៀងៗខ្លួន ចំណែក៥នាក់ទៀតចេះហែលបានរួចពីសេចក្តីស្លាប់។

ក្រោយពីកើតមានហេតុការណ៍នេះកើតឡើងកម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះត្រួតពិនិត្យកន្លែងកើតហេតុនិងធ្វើការពិនិត្យសពបានធ្វើការសន្និដ្ឋានថាក្មេងទាំង២នាក់នេះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ក្រោយពីពិនិត្យសពរួចរាល់ហើយ បានប្រល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកស្តាយ៕ ដោយ៖ ឧត្តម
https://www.rmn.asia









By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed