ខេត្តបន្ទាយមានជ័យ : កំលាំងនគរបាលក្រុងសិរីសោភ័ណ បានធ្វើការឃាត់ខ្លួនសិស្សសាលា១៤នាក់និងម៉ូតូ១១គ្រឿង ព្រោះពូកែជិៈម៉ូតូបង្ហោះ កែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង និងជិៈម៉ូតូរេពេញផ្លូវនៅលើដងផ្លូវសាធារណៈបង្កឲ្យប្រជាពលរដ្ឋភិតភ័យ។ការឃាត់ខ្លួនសិស្សសាលានេះនៅម៉ោង៥ល្ងាចនៅថ្ងៃទី ១០ខែមិថុនា ឆ្នាំ២០២២។
លោកវីរៈសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសេរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មានដឹងថា សិស្សសាលាទាំង១៤នាក់ឃាត់ខ្លួនបាន មានកំលាំងចំរុះ ជំនាញផ្នែកប្រឆាំងគ្រឿងញៀន,ផ្នែកព្រហ្មទណ្ឌនិងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ និងសង្កាត់អូរអំបិល ត្រង់ចំណុចភូមិសាស្ត្រ សង្កាត់ទឹកថ្លា,សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ អ្នកបង្ហោះម៉ូតូ២គ្រឿង ជិពីក្រោយ២គ្រឿង,ជិះរ៉េចុះឡើង១គ្រឿង, ស៊ីមាំងលឺសម្លេងខ្លាំង៦គ្រឿង ក្នុងនោះមានម៉ូតូអត់ពន្ធចំនួន៣គ្រឿងផងដែរ។
លោកវីរៈសេនីយ៍ឯក សុី ឌី បានប្រាប់ឲ្យខឹងបន្តទៀតថាសិស្សទាំ១៤នាក់ :
១/-ឈ្មោះត្រាណ លីហ៊ាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនៅភូមិកណ្តាលឃុំសឹង្ហ រស់នៅភូមិនៅភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ២/-ឈ្មោះសាន សិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងសំណង រស់នៅផ្សារថ្មីសង្កាត់កំពង់ស្វាយ រស់នៅភូមិនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
៣/-ឈ្មោះផាត សុធី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករលីអីវ៉ាន់ខារ៉ាបៅ រស់នៅផ្លូវលេខ២សង្កាត់កំពង់ស្វាយ រស់នៅភូមិនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
៤/-ឈ្មោះប្រុស ហេងភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស នៅវិទ្យាល័យអូរអំបិលសង្កាត់អូរអំបិល រស់នៅភូមិនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
៥/-ឈ្មោះប៉ុន សុភារ៉ាភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស នៅវិទ្យាល័យអូរអំបិលសង្កាត់អូរអំបិល រស់នៅភូមិនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
៦/-ឈ្មោះវី សុខភួនភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស នៅវិទ្យាល័យអូរអំបិល សង្កាត់អូរអំបិល រស់នៅភូមិនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
៧/-ឈ្មោះទូច ចាន់នឿន ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្សនៅបឋមសិក្សាតាក់ហៅយ៉េ នៅភូមិទឹកថ្លា រស់នៅភូមិនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
៨/-ឈ្មោះសុខ សេងលី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ នៅមុខរោងចក្រផ្លូវ៧មករា សង្កាត់កំពង់ស្វាយ រស់នៅភូមិនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
១០/-ឈ្មោះឌុច សីហាឡៃហាំង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស នៅវិទ្យាល័យហ៊ុនសែនខ្លាកូន សង្កាត់កំពង់ស្វាយ បច្ចុប្បន្នរស់នៅភូមិនៅភូមិបន្ទាយមានរឹទ្ធ ឃុំគោករមាត ស្រុកថ្មពួក។១១/-ឈ្មោះវេង វ័ន្ត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងការ នៅមុខមុខវត្តតាហ៊ី សង្កាត់កំពង់ស្វាយ រស់នៅភូមិនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងអ្នកជិៈពីក្រោយ៣នាក់ទៀត។
លោកវរសេនីយ៍ឯក ស៊ី ឌីបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះក្មេងទំនើងទាំងនោះនគរបាលឲ្យរត់ចំនួន២០ជុំដងទង់ជាតិ រួចធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យប្រព្រឹត្តជាលើកទី២បន្តទៀត បើមិនរៀងចាលចាប់បានជាលើកទី២ នឹងអនុវត្តតាមវិធានការរដ្ឋបាល បន្ទាប់មកកោះហៅឪពុកម្តាយឬអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ហើយម៉ូតូដែលពាក់ព័ន្ធនឹងបំពង់ស៊ីម៉ាំងលឺខ្លាំង តម្រូវឲ្យម្ចាស់ដាក់បំពង់ស៊ីម៉ាំងឲ្យត្រូវតាមលក្ខណៈដើមវិញ ដោយឡែកម៉ូតូដែលអត់ពន្ធនោះ សមត្ថកិច្ចអនុវត្តតាមច្បាប់។
ជាមួយគ្នានោះ ដែរ លោកអធិការនគរបាលក្រុង បានអំពាវនាវដល់ ឪពុកម្តាយ ឬអាណាព្យាបាលមេត្តាណែនាំដល់កូនចៅ របស់ខ្លួនកុំឲ្យប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើម ដូចជាការបង្ហោះម៉ូតូ ជិៈរេចុះឡើងពេញផ្លូវនេះ វាបង្កគ្រោះថ្នាក់ខ្លួនបឯងនិងអ្នកដទៃដែលប្រើប្រាស់ផ្លូវជាមួយ។ចំពោះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងវារំខានដល់អារម្មណ៍និងការរស់នៅរបស់ប្រជាពលរដ្ឋទៀតផង ៕ ដោយ៖ ឧត្តម
https://www.rmn.asia


