ភ្នំពេញ : នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ១៦៣k ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រថយន្តធន់ធំម៉ាក HYUNDAI មួយគ្រឿងពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-0503 ដោយដឹកអេតចាយសំពីងសំពោងធ្វើដំណើរពីតាមជាតិលេខ ៤ ចូលតាមខ្លោងទ្វារវត្តអរុណវត្តី តាមបណ្ដោយផ្លូវ ១៦៣k មុខដល់ចំណុចត្រង់ ស្នាក់ការភូមិត្រពាំងក្រសាំង បានបានផុងចូលលូ ជាប់កង់ឡានខាងក្រោយ មិនអាចធ្វើដំណើរទៅមុខបាន បង្កឲ្យមានការភ្ញាក់ផ្អើល និងមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្តទីកន្លែងនោះ។

រថយន្តម៉ាកHYUNDAI ខាងលើដឹកអេតចាយសំពីងសំពោងនេះដើម្បីយកទៅដាក់ស្តង់អេតចាយដែលនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមកដល់ចំណុចខាងលើក៏ជួប ហេតុការណ៍នេះកើតឡើង។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងក្រសាំងបានប្រាប់អ្នកសារព័ត៌មានថា ផ្លូវមួយខ្សែនេះឃើញអាជ្ញាធរមូលដ្ឋានជួសជុល តែមិនមានគុណភាពឡើយ មិនយូរប៉ុន្មាន បានប៉ុន្មានថ្ងៃផង ស្រាប់តែខូចឡើងវិញ ដោយសារតែមានរថយន្តធុនធំៗ កុងទីន័រដឹកទំនិញធុនធ្ងន់ បើកបរតាមផ្លូវនេះ មិនដាច់កន្ទុយគ្នា ទើបបណ្ដាលឲ្យផ្លូវមួយនេះរងនូវការខូចខាត ហើយអាជ្ញាធរមូលដ្ឋានមិនមានវិធានការ ចំពោះ ឃ្លាំងកុងទីន័រដែលនៅតាមបណ្ដោយផ្លូវនេះ និងស្តង់អេតចាយ ជាច្រើនកន្លែង ហើយពួកគាត់មិនដឹងថា ស្តង់អេតចាយទាំងនោះ មានច្បាប់អាជីវកម្មត្រឹមត្រូវដែរឬទេ ? ឃើញតាមស្តង់អេតចាយនីមួយៗ មានភាពរញ៉េរញ៉ៃ ជាពិសេសសណ្ដាប់ធ្នាប់ ក្នុងការដឹកជញ្ជូន ជូនកាលធ្វើអោយស្ទះចរាចរណ៍តាមដងផ្លូវនេះទៀតផង ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed