ខេត្តពោធិ៍សាត់ ៖ ប្រតិបត្តិការណ៍នេះ បានធ្វើឡើង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅក្នុងភូមិក្សេតបូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ដើមកញ្ឆាចំនួន ៥៣០ដើម ដែលជនខិលខូច លួចដាំ នៅក្នុងព្រៃ ត្រូវបាននគរបាលស្រុកភ្នំក្រវាញ សហការកងរាជអាវុធហត្ថ ចុះទៅកម្ទេចចោល។
ក្រោយពីទទួលព័ត៌មានថា នៅទីតាំងនេះ មានជនខិលខូច លួចដាំដើមកញ្ឆាខុសច្បាប់ លោកបានដឹកនាំកម្លាំងសហការ សរុបចំនួន ១៤នាក់ ចុះទៅដក និងប្រមូលដុតកម្ទេចចោលដើមកញ្ឆានៅកន្លែងតែម្ដង។ ចំពោះមុខសញ្ញាជនខិលខូច ដែលលួចដាំដើមកញ្ឆានោះ សមត្ថកិច្ច កំពុងស្រាវជ្រាវឃាត់ខ្លួន យកបន្តនីតិវិធី៕
https://www.rmn.asia