ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ករណីនេះ មិនមែនជារឿងជំពាក់ប្រាក់ ដូចបុរសជា
ជនសង្ស័យទាំង៣នាក់នោះឆ្លើយប្រាប់សមត្ថកិច្ចឡើយ ។
ដំណើររឿង គឺបុរសជាគូររបស់គាត់ត្រូវបានចាញ់បោកថៅកែជាជនជាតិចិនរបស់គាត់ និងបានលក់គាត់ទៅអោយបុរសជាជនសង្ស័យទាំង៣នាក់នោះ ក្នុងតម្លៃ៣ម៉ឺនដុល្លារ (ដោយមិនច្បាស់ថា លក់ក្នុងគោលបំណងអ្វីទេ) និងមិនបានបញ្ជាក់ពីតាំងច្បាស់ឡើយ។
ស្ត្រីនេះបន្តថា បន្ទាប់ពីដឹងខ្លួនថា ត្រូវចាញ់បោកថៅកែ បុរសជនជាតិចិន ជាជនរងគ្រោះបានលួចរត់គេចខ្លួនមួយរយៈពេលខ្លី តែក៏ត្រូវបុរសជាជនសង្ស័យទាំង៣នាក់នោះតាមរក និងប្រទះឃើញនៅម្តុំហាងកាហ្វេ Amazone ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិមាត់ទន្លេ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហើយក៏ធ្វើសកម្មភាពចុះចាប់គាត់ (បុរសរងគ្រោះជាជនជាតិចិន) ចេញពីក្នុងហាងកាហ្វេ និងរុញច្រានចូលទៅក្នុងរថយន្ត រួចបើករត់គេចខ្លួនផ្អើលប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង។
ភ្លាមៗនោះដែរ ស្ត្រីជនជាតិខ្មែរ (សង្សាររបស់ជនរងគ្រោះ) បានយកទូរស័ព្ទខលទៅលេខ ១២៩១ ដែរ ជាលេខប្រតិកម្មរហ័សរបស់អាវុធហត្ថរាជធានីភ្នំពេញ និងបានរាយការណ៍ប្រាប់ពីមូលហេតុ និងដំណើររឿង ដើម្បីសុំការអន្តរាគមន៍ពីកម្លាំងអាវុធហត្ថមូលដ្ឋានតែម្តង។ ហើយរូបនាងមិនស្គាល់ទីតាំងច្បាស់នោះទេ ក៏បានរាយការណ៍ប្រាប់ថា កើតហេតុក្នុងទឹកដីខណ្ឌចំការមន។
ភ្លាមៗនោះក្រោយពីទទួលបានព័ត៌មានស្ត្រីរងគ្រោះនេះ កម្លាំងប្រចាំបញ្ជារបស់អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌចំការមន និងកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ សហការគ្នាប្រដេញតាមរក និងឃាត់រថយន្ដបង្កបាននៅចំណុចស្តុបក្តាន់ពីរ ហើយក៏បានឃាត់ខ្លួនបុរសជនជាតិចិនចំនួន០៣នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ) រួមជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-7188 នាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីសួរនាំ ។ ជនសង្ស័យទាំង០៣នាក់នេះ បញ្ជូនទៅកាន់ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
https://www.rmn.asia