ខេតត្បូងឃ្មុំ ៖ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ចេញពីប្រទេសវៀតណាមមក ស្ថិតក្នុងភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ។

ដោយមានការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តត្បូងឃ្មុំ បានឱ្យក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើស ចរាចរសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយ ការិយា ល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ចុះស្ទាក់ព័ទ្ធចាប់បានរថយន្ត ១គ្រឿង ម៉ាក សាងយ៉ុង អ៊ីស្តាណា (Ssangyong istana) ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី គ្មានស្លាកលេខ ដឹកសត្វជ្រូករស់ ចំនួន ៣២ ក្បាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយ បម្រុងនឹងយកទៅចែកចាយ នៅក្រុងសួង គឺនៅពេលដែលសមត្ថកិច្ច ឃាត់នោះហើយ ដែលអ្នកបើករថយន្ត ដែលនាំសត្វចូលដោយគ្មានច្បាប់នេះ មិនត្រឹមតែមិនព្រមឈប់ តាមការឃាត់របស់ សមត្ថកិច្ចនោះទេ ថែមទាំងបានបន្ថែមល្បឿនបើក ឡានដេញបុក រថយន្តរបស់សមត្ថកិច្ចទៀត ផង។

   ជុំវិញនឹងបញ្ហាដ៏ចម្រូងចម្រាសខាងលើនេះកម្លាំសមត្ថកិច្ចចម្រុះ បាននាំយកវត្ថុតាងបទល្មើស ទាំងនោះ ទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ដើម្បីយកសំណាក ទៅវិភាគ តាមបែបវេជ្ជសាស្ត្រ ថាតើជ្រូកទាំងនោះ មានផ្ទុកជំងឺដែរ ឬ អត់ ហើយបានកសាងសុំណុំរឿងដើម្បីដោះស្រាយ ទៅតាមនីតិវិធីច្បាប់ស្ពីពីសត្វជ្រូក ។ បើធ្ងន់ធ្ងរអាចឈានដល់ ដុតកម្ទេចចោល ។ ចំណែកអ្នកនាំជ្រូកចូល ដោយគ្មានច្បាប់អនុញ្ញាតទាំង៤នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចយកឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្ត ទៅតាមនិតិវិធីច្បាប់៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed