ខេត្តកណ្តាល ៖ នៅរសៀលនេះ តៃកុងរថយន្តដឹកខ្សាច់ម្នាក់ដែលបានបុកក្មេងប្រុសម្នាក់ឲ្យស្លាប់ក្រោមកង់រថយន្តយ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវលំ ត្រង់ចំណុច ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាលហើយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។
មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានបញ្ជូនអ្នកបើកបររយន្តនិងមធ្យោបាយ បង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល និងត្រូវបានលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគាខេត្តកណ្ដាលរួចហើយ។
តៃកុងរថយន្តនេះ ត្រូវបានចោទពីបទ បើកបរធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់អ្នកដទៃ និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ដោយយោងតាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង មាត្រា៦៣ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន៕
https://www.rmn.asia

