ខេត្តកណ្ដាល : បទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញ ស្ថិតនៅចំណុចភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម និងនៅចំណុចភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល កំពុងតែបើកដំណើរការយ៉ាងរលូនដោយមិនមានការរំខានពីអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាននោះឡើយ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើនោះបានត្អូញត្អែរប្រាប់អ្នកសារព័ត៌មានយើងថា បច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញ នៅក្នុងមូលដ្ឋានខាងលើកំពុងតែបើកលេងយ៉ាងរលូន ក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេងទាំងក្មេងទាំងចាស់ ស្រែកហ៊ោកញ្ច្រៀវ យ៉ាងអនាធិបតេយ្យជាទីបំផុត បង្កសំលេងរំខានដល់អ្នកជិតខាង ដោយមិនញញើតនិងច្បាប់បទល្មើសល្បែងស៊ីសងបន្តិចណាសោះឡើយ។

មហាជនបានសំណូមពរដល់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចខាងលើមេត្តាជួយពិនិត្យមើលបនល្បែងជល់មាន់តាមអនឡាញ នៅចំណុចទីតាំងខាងលើ ដែលកំពុងតែពង្វក់ក្រុមគ្រួសាររបស់ពួកគាត់អោយឆ្កួតវង្វេង លែងប្រកបមុខរបរដើម្បីចិញ្ចឹមប្រពន្ធអស់ហើយ។មានខ្លះក្រុមអ្នកញៀនល្បែងខាងលើចាញ់លុយអស់ពីក្នុងហោប៉ៅ បែរជាមកប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារឬបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះទៀតផង។

ប្រភពខាងលើបានលើកឡើងថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាញឹកញយមកហើយ ប៉ុន្តែមិនមានចំណាត់ការណ៌ក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ?ទំនងអស់លោក ត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។

មហាជនបានសំណូមពរដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល និងលោកគង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល មេត្តាជួយចេញបទបញ្ជារដល់សមត្ថកិច្ចក្រោមឱវាទ អោយចុះមកបង្ក្រាបបនល្បែងជល់មាន់តាមអនឡាញខាងលើនេះផង។

សូមជម្រាបថា៖ បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពី ប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល
(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។

ក្រុមការងារអ្នកសារព័ត៌មានយើង Raksmey News /RMN News រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕
ទូរសព្ទទំនាក់ទំនង=086976222/0977232222
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed