ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី22 ខែឧសភា ឆ្នាំ2022 កាលវេណម៉ោង 9 និង10នាទី ផ្ទះចំនួន១៤ល្វែងត្រូវបានអគ្គីភ័យឆាបឆេះនៅចំណុចផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថាអគ្គីភ័យឆេះផ្ទះមួយល្វែង ទំហំ៤ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីរបស់ឈ្មោះ កយ វ៉ាន់ធឿន ភេទប្រុស អាយុ៥៣ឆ្នាំនៅក្នុងភូមិឃុំកើហេតុខាងលើ(ចាក់សោរចោល)។បណ្តាលឲ្យឆេះទាំងស្រុងហើយបានរាលឆ្លងបណ្តាលឲ្យឆេះផ្ទះចំនួន១៣ល្វែង​ទៀត(មិនទាន់ដឹងឈ្មោះម្ចាស់ផ្ទះ)។

ប្រភពបានបន្តទៀតថាសមត្ថកិច្ចចូលរួមពន្លត់ កម្លាំងនគរបាល កម្លាំងករាជអាវុធហត្ថ បានជួយអន្តរាគមន៍ពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១១គ្រឿងរថយន្តស្នងការដ្ឋាននគរបាលខេត្ត២គ្រឿងរថយន្តបញ្ជារការដ្ឋានកោះឆ្នេរ២គ្រឿង រថយន្តសាលាមិត្តភាពកម្ពុជា-វៀតណាម១គ្រឿង រថយន្តក្រុងច្បារ
មន១គ្រឿង សស្រុកភ្នំស្រួច១គ្រឿង ស្រុកសំរោង
ទទង១គ្រឿង សស្រុកបសេដ្ឋ១គ្រឿង រថយន្តកងរាជអាវុធហត្ថខេត្ត១គ្រឿង និងរថយន្តដំណាក់ដំរី១គ្រឿង។

ប្រើប្រាសអស់ទឹក៣៣រថយន្តបានពន្លត់អស់នៅវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២។

ក្នុងករណីនេះមិនមានគ្រោះថ្នាក់ប៉ះពាល់ដល់មនុស្សទេ ហើយការខូចខាតនិងបាត់បង់សម្ភារះមិនទាន់ច្បាស់ ដោយសារមូលហេតុម្ចាស់ផ្ទះនៅមានការភ្លេចភ្លាំង ការសន្និដ្ឋាន​ជំហានដំបូងអាចបណ្តាលមកពីទុស្សេចរន្តអគ្គីសនី៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed