ខេត្តបាត់ដំបង ៖ ល្បែងស៊ីសង(ណេត)ខុសច្បាប់ មួយកន្លែង កំពុងតែបើកដំណើរការឲ្យក្រុមអ្នកញៀនល្បែងនាំគ្នាចូលលេង យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ដែលទីតាំងមួយនេះ ស្ថិតនៅភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការបង្ក្រាប!

ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះ ប្រហែលជាមានខ្នងធំនៅពីក្រោយហើយមើលទៅ? ទើបហ៊ានបើកឲ្យក្រុមញៀនល្បែង នាំគ្នាចូលលេងយ៉ាងពពាក់ពពូនបានដោយរលូន មិនខ្លាចអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ!

ពលរដ្ឋសង្ស័យថា អាជ្ញាធរ និងសមត្ថកិច្ច មួយចំនួន ដែលពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បានទទួលលាភសក្ការៈ ពីម្ចាស់ទីតាំងបនល្បែងខុសច្បាប់ជាច្រើនកន្លែងនេះហើយ ទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់ គ្មានចាត់វិធានការបង្រ្កាបបែបនេះ!

ដូច្នេះហើយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននាំគ្នាធ្វើការសំណូមពរទៅដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជាពិសេស លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត សូមមេត្តាចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងល្បែងស៊ីសង ខុសច្បាប់នៅក្នុងមូលដ្ឋានខាងលើនេះផងទាន ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច របស់រាជរដ្ឋាភិបាលនិង ក្រសួងសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed