ខេត្តបន្ទាយមានជ័យ :នៅ ល្ងាច ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ អង្គភាពទាំង៣មាន កំលាំងអាវុធហត្ថ ស្នងការនគរបាលខេត្ត និងកំលាំងយោធា ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ជាច្រើនរយនាក់បាន ចូលរួមប្រារព្វបុណ្យវិសាខបូជានៅវត្តចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះមានការចូលរួម លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រីជ័យណារី អភិបាលរងខេត្ត លោកហ៉ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ព្រះមេគណមហានិកាយខេត្ត ធុលសុធា ព្រះមេគុណខេត្ត លោកបៀវថានប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត ព្រមទាំងពុទ្ធបរិស័ទ ជាច្រើនរយនាក់ បានចូលរួមបុណ្យវិសាខបូជានេះ។

ក្នុងពិធីបុណ្យនោះ លោក អ៊ុំ រាត្រី បានធ្វើពិធីហែក្បួនរថយន្ត និងមធ្យោបាយ នានា ដែលមានតាំង ព្រះពុទ្ធ ទ្រង់ ប្រសូត្រ ព្រះពុទ្ធត្រាស់ដឹងនិងព្រះពុទ្ធចូលបរិនិពាន្តផងដែរ បានធ្វើដំណើរលើផ្លូវសំខាន់ៗក្នុងក្រុងសិរីសោភ័ណ រួចទៅជួបជុំគ្នាប្រារព្ធពិធី នៅ វត្តគិរីជុំចំការខ្នុរតែម្តង។

ព្រះតេជគុណណាប់ម៉ឺន បឡាត់គុណខេត្ត និងជាព្រះគ្រូចៅអធិការវត្តគិរីជុំចំការខ្នុរបានមានសង្ឃដីកាថា បុណ្យវិសាខបូជានេះគឺ ជាបុណ្យដ៏មានសារៈសំខាន់ណាស់ក្នុងវិស័យ ព្រះពុទ្ធសាសនាដែលរួមមានព្រឹត្តិការណ័ ព្រះសម្មាសម្ពុទ្ធចំនួន ៣ធំៗ ដូចជាទី១/ ថ្ងៃ ១៥កើតខែវិសាខ ឆ្នាំច មុនព.ស ៨០ ឆ្នាំ ព្រះអង្គទ្រង់ប្រសូត្រទី២ / ថ្ងៃដដែលនោះ ឆ្នាំរកា មុនព.ស ៤៥ឆ្នាំទ្រង់បានត្រាស់ដឹងនិង ទី៣/ថ្ងៃដដែលនោះ ឆ្នាំម្សាញ់មុនព.ស១ឆ្នាំទ្រង់បានរំលត់ខន្ធចូលបរិនិពាន្វ។

ក្នុងនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថាថ្ងៃបុណ្យវិសាខបូជានេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់នៃព្រះពុទ្ធសាសនានិងពុទ្ធបរិស័ទទូទាំងប្រទេស ប្រទេសណាដែលប្រជាជាតិកាន់ ព្រះពុទ្ធសាសនា ក៏សំខាន់ណាស់ដែរដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំរួមគ្នាលើកតម្កើង លើកកម្ពស់ ជំនឿលើព្រះសាសនា ត្រូវពង្រឹងខាងពុទ្ធចក្រនិងអាណាចក្រត្រូវដើរទន្ទឹមគ្នា ការរីកចម្រើនជាមួយគ្នាផងដែរ។

លោកអ៊ុំរាត្រីបានសួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោកជួយបីបាច់ថែរក្សាដល់ប្រជាពលរដ្ឋខ្មែរទាំងមូលជួបតែ សេចក្ដីសុខ សន្តិភាព និងជៀសផុតពីជម្ងឺរេាគាទាំងឡាយ ដែលកំពុងតែរាតត្បាតសព្វថ្ងៃនេះដូចជាគឺជម្ងឺកូវីដ.១៩ ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាដេាយអំណាចនៃគុណបុណ្យវិសាខបូជានេះសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជួបប្រទះនិងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ ឧត្តម
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed