ភ្នំពេញ ៖ ទីតាំងបើកលេងល្បែងសុី{ភ្នាល់ជល់មាន់តាមប្រពន្ធ័អនឡាញ បៀរ អាប៉ោង}មួយកន្លែងដុះស្លែរយូមកហើយនៅស្ថិតក្នុង ភូមិជង្រុក សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បែរជាមន្ត្រី ក្នុងមូលដ្ឋានបែរជាសំងំគ្មានវិធានការ ប្រហែលជាមានអ្វីអាថ៍កំបាំងហើយ ទើបសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាប។
ប្រជាពលរដ្ឋរូបនោះលួចបង្ហើបបន្តថា៖ទីតាំងបើកលេងសុីសង បើជិះតាមផ្លូវស្តុបជម្ពូវ័នបត់ស្ដាំឡើងមកផ្លូវកប់ស្រូវ មុខដល់ចំណុចទល់មុខថែអ៊ុយញ៉ុង បត់ឆ្វេងទៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ដល់ទីតាំងកន្លែងល្បែង ដែលមានម្ចាស់ឈ្មោះ បិន ជនជាតិវៀតណាម បើកដំណើរការយូរមកហើយបើកលេងដោយរលូនដោយគ្មានវិធានការចុះបង្ក្រាបពីមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយនៅតែបណ្ដែត បណ្ដោយឲ្យមានការជួបជុំគ្នាលេងយ៉ាងគួឃើ្លន។
ប្រជាពលរដ្ឋលើកឡើងថាទីតាំងលួចបើកលេងល្បែងសុីសងមួយកន្លែងនេះដោយយកបង្អែកធំ ហើយបិទបាំងដោយដាក់តាបប៊ីយែរស្នុកឃ័រ ធ្វើការបិទបាំងនិងការបើកលេងល្បែងសុីសងបានដោយរលូន ។
បើតាមការបញ្ជាក់តាមទូរសព្ទពីលោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង បានឲ្យអ្នកសារព័ត៌មានដឹងថា:
លោកបានប្រាប់ទៅលោកប្រធានប៉ុស្តិ៍ត្រពាំងក្រសាំងហើយ
តែនៅមិនទាន់មានចំណាត់ការទៀត ចាំលោកប្រាប់ម្ដងទៀតដើម្បីមានវិធានការបង្ក្រាប។
ទីតាំងបើកល្បែងស៊ីសងខាងលើនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌ ពោធិ៍សែនជ័យ គួរតែមានវិធានការចុះបង្ក្រាបផងកុំបណ្តែតបណ្តោយមានការជួបជុំប្រមូលផ្តុំល្បែងស៊ីសងបែបនេះ ហើយបង្កសម្លេងរំពងរំខានដល់អ្នកជិតខាង ភូមិរបងជាមួយ។
ប្រជាពលរដ្ឋស្នើសុំ អោយ លោក ម៉ន វុទ្ធី អធិការខណ្ឌ ពោធិ៍សែនជ័យ និងលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ គួរតែមានវិធានទប់ស្កាត់និងបង្ក្រាបផង ដើម្បីភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ។ សូមអរគុណ លេខទូរសព្ទទំនាក់ទំនង 097 723 2222
អក្ខរា07
https://www.rmn.asia