ខេត្តរតនគិរី : ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត នឹងបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន។
នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២២ នឹង៣០នាទីកម្លាំងនៃការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សែន ចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន ចុះល្បាតមកដល់ចំនុចចុងប្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក៏ប្រទះឃើញមុខសញ្ញាម្នាក់(មុខសញ្ញាចាស់)កំពុងឈរតែម្នាក់ឯងនៅទីស្ងាត់ត្រង់ចំណុចចុងប្រលានគួរឲ្យសង្ស័យសមត្ថកិច្ចក៏បានហៅសួរនាំ នឹងបានឆែកឆេរខ្លួនឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់។
ដោយមានការសម្របសម្រួលនិតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នឹងផ្អែកតាមចំលើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបន្តចុះឃាត់ខ្លួនជនសង្ស័យបានចំនួន០៣មុខសញ្ញា (ស្រី០១នាក់) នៅចំនុចផ្ទះឈើក្បែរចំការចន្ទីមួយកន្លែងស្ថិតក្បែរចំនុចភូមិសង្កាត់ខាងលើ នឹងបានធ្វើការឆែកឆេររកឃើញសម្ភារៈពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមួយចំនួន។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ស៉ិន រ៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
២.ឈ្មោះ យាន ស្រីម៉ី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់។
៣.ឈ្មោះ ផាន់ សុផល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
៤.ឈ្មោះ ញឹម សារត័្ន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យខាងលើបានតេស្តរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន០៣នាក់អវិជ្ជមាន០១នាក់។
ក្នុងនោះសមត្ថកិច្ចបានដកវត្ថុតាង ដកហូតបានរួមមាន៖
១.មេតំហ្វេតាមីន ចំនួន០៤កញ្ចប់ ទម្ងន់ ១.៦១ក្រាម
២.ម៉ូតូ០២គ្រឿង
៣.ទូរស័ព្ទដៃ០៤គ្រឿង
៤.ជញ្ជីញ០១គ្រឿង
៥.ដាវសាំម៉ូរៃ០១ដើម
៦.ថង់ច្រក នឹងសម្ភារៈសេពមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ នឹងរក្សាទុកនៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕
https://www.rmn.asia