ក្រុងប៉ោយប៉ែត : នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៤:០០នាទី រសៀល បានទទួលស្វាគមន៍ដោយរីករាយចំពោះបងប្អូនគណបក្សហ៊្វុនស៊ីនបុិចមានសមាជិកចំនួន ៥៤ នាក់បានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

គណ:បក្សប្រជាជនកម្ពុជាបានទទួលស្វាគមន៍ដោយរីករាយចំពោះការសុំចូលរួមរស់ជីវិភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះគណៈបក្សប្រជាជនកម្ពុជាគឺជារបស់ប្រជាជនកម្ពុជា ដើម្បីប្រជាជាតិកម្ពុជា រួមសុខរួមទុក្ខ គ្រប់កាល:ទេស:ជាមួយប្រជាជនកម្ពុជាហើយការចូលរួមតាមរយៈឯកឧត្តម អឿល បារាំង ប្រធានប្រតិកម្មរហ័សនិងទទួលបន្ទុកក្រុមប្រឹក្សាខេត្តគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ។

១/ លោក ធីរិទ្ធ យ៉ាណូ ជាប្រធានប្រតិបត្តិក្រុងប៉ោយប៉ែតនៃគណបក្ស ហ៊្វុនសុិនបុិច ។
២ /លោក ចាន់ សុផាន់ណារ៉ា ជាប្រធានប្រតិបត្តិសង្កាត់ប៉ោយប៉ែតនៃគណបក្ស ហ៊្វុនសុិនបុិច ។
៣ /អ្នកស្រី សេង វិដោរ ជាអនុប្រធានប្រតិបត្តិសង្កាត់ប៉ោយប៉ែត គណៈបក្ស ហ៊្វុនសុិនបុិច ។
៤/អ្នកស្រី ធី នាង ជាអនុប្រធានប្រតិបត្តិសង្កាត់ផ្សារកណ្ដាល គណបក្ស ហ៊្វុនសុិនបុិច រួមនឹងសមាជិក ៥៤នាក់បានលាចេញ ពីគណបក្ស ហ៊្វុនសុិនបុិចមករួមរស់ជីវ:ភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕ ដោយ លន់ ណូកសេរី

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed