ក្រុងប៉ោយប៉ែត : នៅរសៀលម៉ោង១៤និ១៥នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន VOLTON បានបានបើកពិធីសិក្ខាសាលាស្តីពី កំណប់សុខភាព ខ្ញីខ្មៅនឹងជម្ងឺមិនឆ្លង នៅភោជនីយដ្ឋានមាតុភូមិ ផ្លូវជាតិលេខ០៥ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អង្គពិធីសិក្ខាសាលា ស្ដីពីកំណប់សុខភាពខ្ញីខ្មៅនឹងជម្ងឺមិនឆ្លង មានវត្តមានថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត ជាគណៈអធិបតីក្នុងកម្មវិធី ចូលរួមមានដូចជា :
១/លោក សាន ស៊ានហូ ក្រុមប្រឹក្សាសាលាខេត្តបន្ទាយមានជ័យនិងទីប្រឹក្សាក្រុងប៉ោយប៉ែត ។
២/លោក ស្រី ហេង សុភ័ក្រ អភិបាលរងក្រុងប៉ោយប៉ែតតំណាងឲ្យលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ។
៣/លោក ស្លៃម៉ាន់ មហាម៉ាត់ អគ្គនាយកក្រុមហ៊ុន VOLTON កម្ពុជា។
៤/លោក វេជ្ជបណ្ឌិត សុខ រ៉ាផន ទីប្រឹក្សាក្រុមហ៊ុន VOLTON កម្ពុជា ។
៥/លោក មឿន រស្មី ចាងហ្វាងគេហទំព័រ រស្មី ញ៉ូស៍ RAKSMEY NEWS . RMN NEWS ។

ហើយក្នុងអង្គពិធីនេះដែល ដោយមានការចូលរួមពីសហការីរបស់ក្រុមហ៊ុនក៏ដូចជាប្រជាពលរដ្ឋនិងអ្នកធ្លាប់ប្រើផលិតផលរបស់ក្រុមហ៊ុនVOLTON មានចំនួនយ៉ាងច្រើន។
លោក សាន ស៊ានហូ ទីប្រឹក្សាក្រុងប៉ោយប៉ែត បានឡើង
សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក៏ដូចជាសហការីរបស់ក្រុមហ៊ុនដែលបានចូលរួមក្នុងអង្គពិធីនេះផងដែរ។

លោក ស្លៃម៉ាន់ មហាម៉ាត់ អគ្គនាយកក្រុមហ៊ុន VOLTON ព្រមទាំង លោក វេជ្ជបណ្ឌិត សុខ រ៉ាផន បានឡើងមានមតិសំណេះសំណាលនិងពន្យល់ផលិតផលនីមួយៗនិងគុណប្រយោជន៍ ក្នុងការប្រើផលិតផល វីកាហ្វេខ្ញីខ្មៅដ៏កម្រ ពីគុណប្រយោជន៍សម្រាប់សុខភាព ។
គុណប្រយោជន៍ដ៏វិសេសវិសាលរបស់ PREMIUM BLACK TEA ។ គុណប្រយោជន៍ដ៏វិសេសវិសាលរបស់ VR4 CAPSULE & DR4 LIQUID ។គុណប្រយោជន៍ VSWEET និងគុណប្រយោជន៍ V20 សម្រាប់សុខភាពនារី។

លោកវេជ្ជបណ្ឌិត សុខ រ៉ាផន បានបញ្ជាក់បន្ថែមថា បងប្អូនប្រជាពលរដ្ឋភាគច្រើនដែលបានប្រើផលិតផលទាំងអស់នេះ មានមុខងារនិងគុណប្រយោជន៍សំខាន់ណាស់ ជំនួយឲ្យឆ្អឹងរឹងមាំ ជួយធ្វើឲ្យសក់ស្អាតនិងរឹងមាំ ជួយធ្វើឲ្យស្បែកស្រស់ថ្លាក្មេងជាងវ័យ ថែរក្សារាងសម្រស់និងសុខភាពទូទៅ ផ្ដល់ថាមពលនិងអារម្មណ៍ស្រស់ស្រាយ គ្រប់គ្រងជាតិស្ករក្នុងឈាមនិងសម្រួលចលនានៅឈាមរត់ ថែទាំងសុខភាពក្រពះពោះវៀននិងពង្រឹងការរំលាយអាហារ និងមានគុណប្រយោជន៍ជាច្រើនទៀត។

ក្នុងកម្មវិធីសិក្ខាសិលាស្ដីពី កំណប់សុខភាព ខ្ញីខ្មៅនិងជំងឺមិនឆ្លង របស់ក្រុមហ៊ុន VOLTON ហើយប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ផលិតផល បានជាពីជំងឺផ្សេងៗ ឡើងធ្វើជាសក្សីរស់ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន VOLTON ផងដែរ ៕ ដោយ: លន់ ណូកសេរី
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed