ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះនៅវេលាម៉ោង ០៨នឹង៣០នាទីព្រឹក ផែនការងារប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ធិន ស៉ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំបើក កិច្ចប្រជុំដើម្បីផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២២ , យុទ្ធនាការ ការបង្ក្រាបគ្រឿងញៀនលើកទី៧ , ប្រគល់ប័ណ្ណសរសើរដល់មន្ត្រីនគរបាលដែលមានស្នាដៃឆ្នើម និងចែកតេស្តរកសារធាតុញៀន ។
ដោយមានការចូលរួមពី ÷
-លោកនាយ-នាយរងការិយាល័យ ប្រ.គ.ញ
-នាយផ្នែក នៃការិយាល័យ ប្រ.គ.ញ
-លោកអធិការរង-នាយផ្នែក ប្រ.គ.ញ ទាំង០៩ស្រុក-ក្រុង
ហើយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បើកកិច្ចប្រជុំនេះក្រោមធិបតីភាពលោកវរសេនីយ៍ឯក ធិន ស៉ិនដេត ស្នងការរង ផែនការងានគរបាលប្រឆាំងគ្រឿងញៀន នៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ៕