ភ្នំពេញ ៖ បើតាមប្រភពប្រជាពលរដ្ឋលួចរាយការណ៍ប្រាប់អង្គភាពសារព័ត៌មាន { Raksmey News /RMN News } អោយដឹងថា មានទីតាំងបើកលេងល្បែងសុី{ភ្នាល់ជល់មាន់តាមប្រពន្ធ័អនឡាញ បៀរ អាប៉ោង}មួយកន្លែងដុះស្លែរយូមកហើយនៅស្ថិតក្នុង ភូមិជង្រុក សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បែរជាមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានហាក់បីដូចជាមិនដឹងរឺដឹងហើយបែរជាសំងំគ្មានវិធានបង្ក្រាប។
ប្រជាពលរដ្ឋរូបនោះលួចបង្ហើបបន្តថា៖ទីតាំងបើកលេងសុីសងខាងលើនេះបើកដំណើរយូរមកហើយបើកលេងដោយរលូនដោយគ្មានវិធានការចុះបង្ក្រាបពីមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយនៅតែបណ្ដែត បណ្ដោយឲ្យមានការជួបជុំគ្នាលេងយ៉ាងគួឃើ្លន។
ប្រជាពលរដ្ឋលើកឡើងថាទីតាំងលួចបើកលេងល្បែងសុីសងមួយកន្លែងនេះដោយយកបង្អែកតុ{ស្នូកឃើរ}ធ្វើការបិទបាំងនិងការបើកលេងល្បែងសុីសងបានដោយរលូន។
ទីតាំងបើកល្បែងស៊ីសងខាងលើនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌ ពោធិ៍សែនជ័យ គួរតែមានវិធានការចុះបង្ក្រាបផងកុំបណ្តែតបណ្តោយមានការជួបជុំប្រមូលផ្តុំល្បែងស៊ីសងបែបនេះ ហើយបង្កសម្លេងរំពងរំខានដល់អ្នកជិតខាង ភូមិរបងជាមួយ។
បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងត្អូនត្អែលរាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកសងសំណាងបន្តទៀតក្រែងលមានសំណាង។
ប្រជាពលរដ្ឋស្នើសុំលោក ម៉ន វុទ្ធី អធិការខណ្ឌ ពោធិ៍សែនជ័យ និងលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ គួរតែមានវិធានទប់ស្កាត់និងបង្ក្រាបផងជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យនិងរិះគន់ថាមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានទទួលបានលាភសក្ការៈទើបមិនហ៊ានបង្ក្រាប។គួរគប្បីមានវិធានការទប់ស្កាត់បង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ។ សូមអរគុណ លេខទូរសព្ទទំនាក់ទំនង 097 723 2222
អក្ខរា06