រាជធានីភ្នំពេញ ÷ នៅព្រឹកថ្ងៃទី 5 ខែឧសភា ឆ្នាំ 2022 វេលាម៉ោង 08:15 នាទី លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង និងលោក គុយ ចាន់ថន អនុប្រធានក្រុមការងារបក្ស បានដឹកនាំកម្លាំងរដ្ឋបាលសង្កាត់ ត្រពាំងក្រសាំង និង ក្រុមការងារ ភូមិ មានលោកមេភូមិ សមាជិកភូមិកាយប្រឡាយអមផ្លូវ ខេ67 ដែលស្ថិតនៅភូមិព្រៃដូនអុកសង្កាត់ត្រពាំងក្រសាំង ដែលមាន ព្រំប្រទល់ជាប់នឹងភូមិសាមគ្គី1 ស្ដារប្រឡាយ ប្រវែង 112 ម៉ែត្រ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ ដោយមួយរយៈក្នុង ប៉ុន្មានថ្ងៃនេះដោយមានភ្លៀងធ្លាក់ជោគជាំបណ្ដាលឲ្យតាម ផ្លូវ ប្រឡាយអម មានទឹក កកស្ទះ ដើម្បីតម្រូវការជូនប្រជាពលរដ្ឋ ក្រុមការងារសង្កាត់ត្រពាំងក្រសាំង បានដឹកនាំកម្លាំងស្ដារប្រឡាយខាងលើនេះ បានជោគជ័យជាស្ថាពរ តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ។

សូមបញ្ជាក់ផងដែរថា នេះដោយសារមានការ យកចិត្តទុកដាក់និង ចង្អុលបង្ហាញ ពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋនិងដោះស្រាយជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដោយ ប្រជុំដាក់ផែនការឲ្យក្រុមការងារភូមិ ឃុំ សង្កាត់ ទាំងអស់យកចិត្តទុកដាក់រាល់បញ្ហាសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំនីមួយៗ ដើម្បីដោះស្រាយជូន ប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ហើយឲ្យស្របទៅតាម គោលនយោបាយឈ្នះឈ្នះរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយដឹកនាំប្រទេសជាតិ ឈានទៅដល់ការអភិវឌ្ឍន៍ និងសម្បូររុងរឿង៕ ដោយអក្ខរា07
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed