ខេត្តព្រះសីហនុ : នាវេលាព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយមានការដឹកនាំ និងចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារបច្ចេកទេសគ្រប់គ្រងម៉ាស៊ីនស្កែនកាំរស្មីអ៉ិច នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាត់តាំងលោកឧត្តមសេនីយ៍ទោ ព្រំ ង៉ា អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងជាអនុប្រធានអចិន្ត្រៃយ៍ លោកវរសេនីយ៍ឯក ឌិន វណ្ណណូរ៉ា នាយការិយាល័យភស្តុភារ និងគណនេយ្យ និងជាសមាជិកក្រុមការងារ អញ្ជើញទៅទទួលម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ចំនួន ១១គ្រឿង នៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីដឹកជញ្ជូនដាក់តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១០ទីតាំង។

ម៉ាស៊ីនស្កេនកាំរស្មីអ៊ិចទាំង១១គ្រឿងនេះ នឹងត្រូវបានត្រៀមរៀបចំតម្លើងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ សម្រាប់ត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបការរត់ពន្ធសព្វាវុធ និងគ្រឿងញៀនឆ្លងដែនតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ជាពិសេសដើម្បីចូលរួមការពារដល់ការងារសន្តិសុខជាតិ ខណៈពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះផងដែរ ៕អក្ខរា១៤
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed