ខេត្តរតនគិរី : នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២ និង៣០នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្បាំង១ ចុះធ្វេីល្បាតលើផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី បានជួបមុខសញ្ញាគួរអោយសង្ស័យចំនួន០២នាក់ ក៏បានឆែកឆេរម៉ូតូបានឃើញម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន០១ថងតូច ដាក់ក្នុងកែបម៉ូតូ ដោយមានការសម្របសម្រួល នីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។
ជនសង្ស័យមានដូចខាងក្រោម÷
១.ឈ្មោះ ហ្វៀង ង៉ុកភៀន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងធ្វើតុទូ។
២.ឈ្មោះ ហ្វៀង យាំងសុឺង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងធ្វើតុទូ មានទីលំនៅបច្ចុប្បន្ននៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។
ហើយវត្ថុតាងដែលចាប់យកពីជនសង្ស័យរួមមាន :
១./ មេតំហ្វេតាមីនអាយ ចំនួន០១ថង់ ទម្ងន់ ០.៣៣ ក្រាម
២./ទូរស័ព្ទដៃ០១គ្រឿង ៣./ប្រាក់រៀលចំនួន៦៤៥០០៛
៤./ម៉ូតូ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបានឃាត់និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការតាមនិតិវិធីច្បាប់ ៕