ការអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសបារាំង របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដើម្បីពិនិត្យ តាមដានស្ថានភាពសុខភាពរបស់សម្តេចផ្ទាល់ តាមការតម្រូវរបស់ក្រុមវេជ្ជបណ្ឌិត នៃប្រទេសបារាំង ។

សម្ដេចក្រឡាហោម នឹងអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល ១សប្តាហ៍ គឺចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះតទៅ បន្ទាប់ពីបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ដំណើរអញ្ជើញទៅពិនិត្យតាមដានសុខភាពរបស់សម្ដេចក្រឡាហោម នៅប្រទេសបារាំង នាពេលនេះ គឺជាលើកទី២ ហើយ បន្ទាប់ពីសម្ដេច ធ្លាប់បានអញ្ជើញទៅពិនិត្យសុខភាព និងទទួលការព្យាបាលនៅប្រទេសបារាំង ដោយជោគជ័យ កាលពីដើមខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ។

សូមគោរពជូនពរសម្តេច សូមទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ សុខភាពល្អបរិបូរណ៍ និងសូមបានចៀសផុតពីជំងឺទាំងឡាយទាំងពួងកុំបីខានឡើយ៕
……………
២ ឧសភា ២០២២
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed