ខេត្តសៀមរាប ៖ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ នេះ សមត្ថកិច្ចបានអោយដឹងថា មន្ត្រីកងរាជអាវុធហត្ថ ២ នាក់ នៅខេត្តសៀមរាប ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយផ្សំគំនិតជួញដូរគ្រឿងញៀន និងបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ។

អាវុធហត្ថដែលគេរកឃើញថាមានបទល្មើសពាក់ព័ន្ធនឹងពីរនាក់នេះ គឺដោយអ្នកទាំងពីរបំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តែតាមការស្រាវជ្រាវរបស់គណៈកម្មការចំពោះកិច្ចរបស់កងរាជអាវុធហត្ថបានរកឃើញថា គាត់ប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយគាត់ផ្សំគំនិតជាមួយនឹងការជួញដូរគ្រឿងញៀន។

ហេតុដូច្នេះហើយទើបកងរាជអាវុធហត្ថធ្វើការបង្ក្រាបតែម្តង ដោយមិនចាំបាច់ឲ្យអង្គភាពណាមកបង្ក្រាបឡើយ គឺអាវុធហត្ថយកការទទួលខុសត្រូវដោយខ្លួនឯង។
សមត្ថកិច្ចកងរាជអាវុធហត្ថបានបន្ថែមថា នាយអាវុធហត្ថដែលឃាត់ខ្លួននោះមាន :
១/ឈ្មោះ វរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទគ្រឿងញៀន ។
២/ឈ្មោះនាយចំណង់ នាម ណាក់ ជំនួយការណ៍ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន។

លោកយិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះថា នាយអាវុធហត្ថទាំងពីររូប ត្រូវបានតុលាការកំពុងសួរនាំដើម្បីចាត់ចែងទៅតាមនីតិវិធីច្បាប់៕
ដោយ:N7
https://www.rmn.asis

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed