ខេត្តបន្ទាយមានជ័យ
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២នេះនៅវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រនៅ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខ ផ្ទះសំណាក់ផ្កាយព្រឹក ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តលុច្សស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AU-1911 បើកពីកើតទៅលិចទាំងស្រវឹងខ្លាំងបើកទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណណ៍ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ1B-0599ពេញទំហឹងបណ្តាយឲ្យមនុស្សស្លាប់ដល់ទៅ២នាក់នៅនិងកន្លែងរួចរេចង្កូតទៅបុករថយន្តម៉ាកហ្វត ពណ៍ខ្មៅ ពាក់ផ្លាកលេខបន្ទាយមានជ័យ1C-2222.ដែលចតទុកមុខផ្ទះ បណ្តាលឲ្យខ្ទេចយ៉ាងដំណំបន្ថែមទៀត។
លោកវរសេនីយ៍ឯក សៅ សារឿនបានបញ្ជាក់ឲ្យដឹងបន្តទៀតថាសព ទាំង២នាក់នោះ១មានឈ្មោះ ម៉ៅយ៉ុង ប៊ិន ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិត្នោត ឃឃុំ សឹង្ហ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និនិ២មានឈ្មោះ ប៉ា សៀងហៃ(ប្រុស) អាយុ២០ឆ្នាំ ភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរ។ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ស៊ូ សៀវពីង(XU XUEBING) ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូហ្គោលដិនស្ទួចត្រី ស្នាក់នៅបណ្តោៈអាសន្នក្នុងបុរីដួងចន្ទ័ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ឲ្យដឹងបន្តទៀតថាជនជាតិចិនដែលបើកបរក្នុងស្ថានភាពស្រវឹងបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុរជីវិតមនុស្សនេះត្រូវបានកម្លាំងលោកចាប់បញ្ជូនទៅការិយាល័យចរចរាចរណ៌ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ចំពោះមូលហេតុនៃគ្រោះថ្នាក់គឺភាគីបើកបររថយន្តជនជាតិចិនបើកក្នុងស្ថានភាពស្រវឹងហើយបើកលើសល្បើនកំណត់ ។
សូមបញ្ជាក់ថា សម្ភារ: ខូចខាតគឺយានទាំងបីខូចធ្ងន់ត្រូវបានកម្លាំងនគរបាលជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ។
ក្រុមគ្រួសារជនរងគ្រោះបាន ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឲ្យបានត្រឹមត្រូវនិងតឹងរ៉ឹងបំផុតលើជនជាតិចិនបង្កបទល្មើសនេះ ។
ដោយ៖ ឧត្តម
https://www.rmn.asia