មានគំនិតខ្លី រត់ទៅប្រល័យសង្ខាខ្លូនឯង ព្រោះតូចចិត្ត ត្បិតប្រពន្ធទាលែង
សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត សាកសពយុវជនម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកនិងខ្សែទ្រនាប់ជើងបាតា ពណ៍ស១សរសៃរស្លាប់ក្រោមដើមអំពិលនៅក្នុងដីស្រែ១កន្លែងដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីផ្លូវជាតិលេខ៥(ចំបង្គោលគីឡូម៉ែត្រលេខ៤)នៅវេលាម៉ោង១៦.៣០នាទី។
បន្ទាប់ដឹងដល់សមត្ថកិច្ចនិងមេភូមិគីឡូម៉ែត្រចុះមកពិនិត្យមើលទើបស្គាល់អត្តសញ្ញាណអត្តឃាតជន។
មេភូមិប្រាប់សមត្ថកិច្ចថា អ្នកស្លាប់ឈ្មោះកូយ ចន្ទវណ្ណាត់(ហៅថៃហ្គ័រ)ត្រូវជាកូនប្រសារអតីតមេភូមិគ៏ឡូម៉ែត្រលេខ៤ឈ្មោះអុឺមសុីថុន ដែលទើបទទួលមរណះភាព១០ថ្ងៃមុននេះ។
រំពេចនោះដែរកូនស្រីមេភូមិត្រូវជាប្រពន្ធអ្នកស្លាប់ក៏មកដល់កន្លែងកើតហេតុ។
គ្រាន់តែឃើញសាកសពប្ដីភ្លាមនាង(សុំមិនឲ្យបញ្ចេញឈ្មោះ)បានថ្ងួចថ្ងូរទ្រហ៊ោទួញយំសោក បោកកាយស្ដាយរូបប្ដីយ៉ាងខ្លាំង។នាងនិយាយថាឯងអើយបើដឺងថាឯងគិតខ្លីដូច្នេះ ខ្ញុំមិនធ្វើអញ្ចឹងទេ!។ពេលឮសម្ដីនេះសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដែលមកដល់កន្លែងកើតហេតុមុនគេក៏សួរនាងថា តើមានរឿងយ៉ាងម៉េចបានប្ដីដាច់ចិត្តមកចងកសម្លាប់ខ្លួន?។

Byrmnasia

Mar 16, 2022

ភរិយាសាកសពរៀបរាប់ថាប្ដីនាងមានអាយុ២៤ឆ្នាំឯនាង២៦ឆ្នាំ ពួកគេរួមរស់ជាមួយគ្នាជាង៥ឆ្នាំហើយ មានកូនស្រីម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍មានអាយុ៥ឆ្នាំហើយ ប្ដីនាងធ្វើការខាងអនឡាញក្នុងកាស៊ីណូមួយ ដែលការងារនោះគេមិនអនុញ្ញាត្តឲ្យចេញមកផ្ទះទេព្រោះខ្លាចឆ្លងកូវីត។ក្នុងអម្លុងពេលបែកដំណេកគ្នាយូរ នាងបានតាមទាន់ជាក់ស្ដែងឃើញប្ដីនាងដេកជាមួយស្រីផ្សេងធ្វើឲ្យនាងផ្ទុះភ្លើងប្រច័ណ្ឌក៏ទាមទាលែងលះជាមួយប្ដី តែប្ដីមិនព្រមលែងទេដោយបាននិយាយអង្វរថា បើបែកពីអូនបងក៏មិនរស់ដែរ។
ប្រភពដដែលនេះនិយាយទៀតថាប្ដីបានតាមលួងលោមសុំជានាគ្នាវិញអស់រយះ១ខែហើយតែនាងចេះតែគេចមុខប្ដីព្រោះមិននឹកស្មានថាប្ដីគិតខ្លីដូច្នេះសោះ។ ឪពុកបង្កើតនាងទើបតែស្លាប់បាន១០ថ្ងៃឥឡូវប្ដីស្លាប់ចោលទៀតធ្វើឲ្យនាងសោកសង្រេកជាខ្លាំង។
សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យសពដើម្បីបញ្ជាក់ឲ្យដឹងថាជាការធ្វើអត្តឃាតពិតប្រាកដឬយ៉ាងណា?។តាមការពិនិត្យរបស់ប៉ូលីសបច្ចេកទេសបៃអធិការដ្ឋានក្រុងប៉ោយប៉ែត សពនេះពិតជាបានធ្វើអត្តឃាតមែន ព្រោះនៅលើខ្លួននិងមុខគ្មានស្លាកស្នាមអី្វទាំងអស់ ដៃសពក្ដាប់ ប្រដាប់ភេទមានចេញទឹកកាមមកក្រៅដែលជាសញ្ញាបញ្ជាក់ថាករណីអត្តឃាតកម្ម។
ការធ្វើអត្តឃាតរបស់យុវជននេះគឺដើម្បីជាសក្ខីភាពបញ្ជាក់ថាគេមិនអាចរស់បែកពីប្រពន្ធបានមែន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed