តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមាន់ជល់ onlineខុសច្បាប់ខាងលើនេះ បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលថ្ងៃត្រង់ ដោយគ្មានការបង្ក្រាប ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់ onlineមួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។
ម៉្យាងទៀតស្ថិតក្នុងកាលៈទេសៈជម្ងឺឆ្លងដ៍កាចសាហាវកូវីត១៩(មីក្រុង)ដែលរាជរដ្ឋាភិបាលកំពុងតែព្រួយបារម្ភដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ ដូឆ្នេះការប្រម៉ូលផ្តុំគ្នាកន្លែងល្បែងវាជាបញ្ហារដែលល្មេីសនិងបទបញ្ជាររបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ online» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់លោក ហែម ដារិទ្ធ អភិបាល នៃនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនឹងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក ម៉ន វុទ្ធី អធិការ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំង មាន់ជល់ onlineខុសច្បាប់ខាងលើនេះផងទាន.! ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕ដោយអក្ខរា០៧
https://www.rmn.asia