ទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង បានកំពុងបើកដំណើរការយ៉ាងរលូន បែរជាអាជ្ញាធរមូលដ្ឋានមិនបង្ក្រាប
ភ្នំពេញ : មន្ត្រីមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ហាក់ដូចជាកំពុងតែរក្សាភាពស្ងៀមស្ងាត់ ខណៈល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង បានកំពុងបើកដំណើរការ យ៉ាងគគ្រឹកគគ្រេង ពេញក្រុងភ្នំពេញ ប៉ុន្តែបែរជាអាជ្ញាធរដូចជាធ្វើមើលមិនឃើញធ្វើមើលមិនដឹង។ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា៖ ទីតាំងផ្ទះលេខ៥A ផ្លូវ១០៩ ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ដែលមានម្ចាស់ជាជនជាតិចិន និងទីតាំងជ្រកក្រោមផ្លាកយីហោកាហ្វេភូមិយើង បុរីឈូកវ៉ា២ ផ្លូវលំ ភូមិកាកាប…