Category: ពត៌មានសន្តិសុខ​ និង​ សង្គម

ក្រុមឈ្មួញសម្រុកដឹកសត្វគោឆ្លងដែនទៅវៀតណាម តាមច្រកខ្សែដែក ដោយគ្រាន់តែបង់សេវាឲ្យសមត្ថកិច្ច

ខេត្តស្វាយរៀង : ប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងអំឡុងពេលថ្មីៗនេះ ការដឹកជញ្ជូនសត្វគោឆ្លងដែនទៅប្រទេសវៀតណាម កំពុងក្លាយជាសកម្មភាពកើតមានជាប្រចាំ និងកាន់តែទូលំទូលាយ។ តាមការសង្កេតជាក់ស្តែង ម្ចាស់ឈ្មួញជាច្រើន បានប្រើប្រាស់រថយន្ត និងរុឺម៉ក ដឹកសត្វគោឆ្លងតាមច្រករបៀង តំបន់ព្រំដែនខ្សែដែក ស្ថិតនៅស្រុករមាសហែក ដើម្បីនាំទៅលក់ឲ្យពាណិជ្ជករវៀតណាម។ ការឆ្លងដែននោះ ត្រូវបានពណ៌នាថា មានការរលូន…

ក្រសួងការពារជាតិ បង្ហាញករណីកងកម្លាំងថៃ ព្យាយាមរាយបន្លាលួស តែត្រូវបានទប់ស្កាត់ដោយប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ម៉ោងប្រហែល ១៤:២០ នាទីថា កងកម្លាំងយោធារបស់ប្រទេសថៃ បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងទល់មុខនឹងភូមិ Nong Chan…

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតីកិច្ចប្រជុំ ( ណែនាំ និងតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ផលអវិជ្ជមាន ដល់សន្តិសុខជាតិ ) នៅសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំ  ណែនាំ និងតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ផលអវិជ្ជមាន ដល់សន្តិសុខជាតិ  នៅសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន ។ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយក្នុងការផ្សព្វផ្សាយ…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ និងសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមបំពេញភារកិច្ចល្បាត ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តតាមដងផ្លូវថ្មើរជើង (Walk Street) ក្នុងកំឡុងពេលថ្ងៃទី ២៣ និង ២៤ ខែសីហា ឆ្នាំ ២០២៥។ ក្នុងឱកាសនេះ កម្លាំងអាវុធហត្ថបានរៀបចំកងកម្លាំងទូលំទូលាយ ដើម្បីធានាឲ្យមានភាពសុខសាន្ត…

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈ

ភ្នំពេញ៖ កាលពីម៉ោង ១៦និង០៥នាទី រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ មូលដ្ឋានខណ្ឌដង្កោ បានបំពេញភារកិច្ចល្បាត ដើម្បីការពារ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងភូមិសាស្រ្តខណ្ឌ។ ក្នុងអំឡុងពេលនោះ កម្លាំងបានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុម កំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ នៅតាមចំណុចផ្លូវបេតុង ក្រោយហាងដៃអូន ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ឃើញដូច្នេះ…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អាវុធហត្ថរាជធានីភ្នំពេញ អំពាវនាវដល់មហាជនឱ្យប្រុងប្រយ័ត្ន ករណីបោកបញ្ឆោតតាមបណ្តាញសង្គម

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះសារដាស់តឿនសាធារណជន ឲ្យកាន់តែប្រុងប្រយ័ត្នចំពោះអំពើបោកបញ្ឆោតតាមបណ្តាញសង្គម Facebook ដែលកំពុងកើតមានញឹកញាប់។ តាមការរាយការណ៍ សកម្មភាពបោកបញ្ឆោតមានលក្ខណៈក្លែងបន្លំ ដោយជនសង្ស័យយករូបភាពបុគ្គលដ៏ទៃដែលមានរូបរាងស្អាតសង្ហា មកបង្កើតគណនី Facebook ក្លែងក្លាយ…

ឯកឧត្តម គួច ចំរើន ជំរុញពន្លឿនសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង មុនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង តាមបណ្តោយផ្លូវលេខ ១០៨ និងផ្លូវជាតិលេខ ២១A ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងឱកាសនេះ ឯកឧត្តមអភិបាល បានណែនាំឲ្យក្រុមការងារបច្ចេកទេសពន្លឿនការសាងសង់ឱ្យរួចរាល់ មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨…

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានរាជធានីខេត្ត ពង្រឹងកិច្ចសហការចែករំលែកបទពិសោធន៍ពីគ្នា និងបង្កើនប្រសិទ្ធភាពការងារ

នៅក្នុងពិធីបិទវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពការងារព័ត៌មាន និងសាធារណមតិ ដល់មន្ត្រីមន្ទីរព័ត៌មានខេត្តចំនួន ៤ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាពិសេសខេត្តដែលស្ថិតនៅក្នុងភូមិភាគតែមួយ ត្រូវរួមគ្នាពង្រឹងកិច្ចសហការតាមរយៈការចែករំលែកបទពិសោធន៍ការងារប្រចាំថ្ងៃ ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍សម្រាប់យកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួន។ ឯកឧត្តម ទេព អស្នារិទ្ធ…

កម្ពុជា-ថៃ បើកកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត នៅខេត្តប៉ៃលិន

24-08-2025 13:24 (ប៉ៃលិន)៖ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត។ កិច្ចប្រជុំនេះ…

តំណាងស្ថានទូត និងអង្គការអន្តរជាតិ ចុះពិនិត្យសកម្មភាពទន្ទ្រានកាន់កាប់ដីរបស់យោធាថៃ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមតំណាងស្ថានទូតបរទេសចំនួន ៤២ និងអង្គការអន្តរជាតិចំនួន ២០ បានចុះទៅត្រួតពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥។ ការទស្សនកិច្ចនេះ ត្រូវបានដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី…