Category: ពត៌មានសន្តិសុខ​ និង​ សង្គម

សេចក្តីជូនដំណឹង លេខ ០១៧ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ការយកព័ត៌មានអំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ អ្នកសារព័ត៌មានទាំងអស់ត្រូវមានប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប។ ដើម្បីទទួលបានប័ណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានដែលផ្តល់ជូនដោយឥតគិតថ្លៃពី គ.ជ.ប។ ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានការិយាល័យអចិន្រ្តៃយ៍នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖ -ច្បាប់ចម្លងប្រកាសអនុញ្ញាតដោយក្រសួងព័ត៌មាន -លិខិតបញ្ជាក់ ឬលិខិតស្នើសុំធ្វើប័ណ្ណអ្នកសារព័ត៌មាន…

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ជនសង្ស័យប្រុសស្រីចំនួន៣នាក់ នៅភូមិថ្មី ស្រុកឡាបានសៀក

ខេត្តរតនគិរី : ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត នឹងបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន។  នៅរសៀលវេលាម៉ោង១៦:០០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងនៃការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សែន ចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

ថ្ងៃទី11 ខែ February ឆ្នាំ 2022 ប្រទេសកូរ៉េ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ ” ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ” ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២។  នៅក្នុងកិច្ចពិភាក្សាលក្ខណៈទ្វេភាគីនេះ សម្ដេចតេជោបានសម្តែងនូវក្តីរីករាយដែលបានជួប ឯកឧត្តម បាន គីមូន សារជាថ្មីម្ដងទៀត ក្រោយពីឯកឧត្តមបានចប់តួនាទីជាអគ្គលេខាធិកាអង្គការសហប្រជាជាតិ។ …

មន្រ្តីថ្នាក់ក្រោមសម្រេចផ្ដិតមេដៃ ប្ដឹងប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ចូលសម្ដេច ស ខេង

February 11, 2022 ភ្នំពេញ ៖ មន្រ្តីពន្ធាគារខេត្តទំនងជាទ្រាំលែងបានហើយ ធ្វើឲ្យមន្ត្រីក្រោមឱវាទដែលជាកូនចៅសម្រេចចិត្តដោយសេចក្ដីក្លាហាន ហ៊ានទាំងផ្ដិតមេដៃ និងសរសេរឈ្មោះរបស់ខ្លួនថែមទៀត ប្ដឹងលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ចូលទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីមានចំណាត់ការ និងផ្តល់ភាពយុត្តិធម៌ជូនដល់ពួកគាតផង។…

សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ នៅភូមិក្នុងរាជានុកូល សង្កាត់ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង : កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចអូរពងមាន់ ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ដែលមាន : ១-…

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យការឈូសឆាយរៀបចំដីឡូតិ៍សម្រាប់ចាប់ឆ្នោតយកលេខក្បាលដីឡូតិ៍ជូនបងប្អូនប្រជាពលរដ្ឋក្រោយដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះ

ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដឹកនាំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យដំណើរការឈូសឆាយរៀបចំដីឡូតិ៍សម្រាប់ចាប់ឆ្នោតជូនបងប្អូនប្រជាពលរដ្ឋ នៅលើអតីតទីតាំងទំនាស់ក្នុងភូមិអូរអំពិល…

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងនៅផ្សារចាស់ ក្នុងសង្កាត់ផ្សារចាស់ 

ភ្នំពេញ : នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៥:១០នាទីរសៀល​កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងគណៈកម្មាការផ្សារចាស់ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ប្រភេទលេងបៀរ​)​ នៅចំណុចតូបលេខ៥២៤, ៥២៥, ៧៣, ៥០២ ក្នុងផ្សារចាស់​ សង្កាត់វត្តភ្នំ​ និងឃាត់ខ្លួនមនុស្សចំនួន០៩នាក់ ព្រមទាំងដកហូតវត្ថុតាង បៀរចំនួន…

រថយន្តដឹកថ្មមួយគ្រឿង បើកបរក្នុងល្បឿនលឿន បើកឆ្លងផ្លូវ បួងចង្កូតខ្លាំងពេក ក្រឡាប់ផ្ងារជើង ចាក់ថ្មចោលពេញផ្លូវ បង្កការកកស្ទះចរាចរណ៍

ភ្នំពេញ ៖ កាលពី រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។  មុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកថ្មរបស់ក្រុមហ៊ុនជីបម៉ុង ពាក់ស្លាកលេខភ្នំពេញ3D 0268  ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងធ្វើដំណើរបញ្ច្រាសទិសគ្នាបើកឆ្លងផ្លូវទើបធ្វើឲ្យរថយន្តបែនគេចបួងចង្កូតមកខាងឆ្វេងដៃក្រឡាប់ផ្ងាជើងចាក់ថ្មចោលពេញផ្លូវតែសំណាងមិនមានរងរបួសដល់អ្នកធ្វើដំណើរលើដងផ្លូវ តែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុសម្រួលចរាចរណ៍និងប្រគល់រថយន្តឲ្យម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯងដោយសារមិនបង្កដល់អ្នកដទៃ៕

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅចំណុច ក ដប ដែលជាព្រំប្រទល់ទឹកប្រសព្វគ្នារវាងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ

================== លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាខេត្តពោធិ៍សាត់ និងលោកជំទាវ…

You missed