ដោយសារការបំពងសម្លេង បណ្ដាលអោយមានទំនាស់ពាក្យសម្ដីគ្នា មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ
ភ្នំពេញ : កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នៅវេលាម៉ោងប្រហែល១០:០៥នាទីយប់ មានករណីភ្ញាក់ផ្អើលមួយដោយសារការ ទំនាស់ពាក្យសំដីរវាងអ្នកជិតខាងនិងអ្នកជិតខាងគ្នា ចាក់ភ្លេងច្រៀងកំសាន្ត អបអរនៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់១៤កុម្ភៈ ដែលមានទីតាំងស្ថិតនៅចំណុចបុរីសែនសុខ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ បើតាមការបញ្ជាក់ពីលោក ហាងគង់លាវ អាយុ៦៧ឆ្នាំ(គូភាគីទំនាស់) មានទីលំនៅក្នុងបុរីសែនសុខផ្ទះលេខY៩៥និងY៩៧ ផ្លូវលេខ១២៨K ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង…