Category: ពត៌មានសន្តិសុខ​ និង​ សង្គម

សមត្ថកិច្ចនគរបាលស្រុកកូនមុំឃាត់ខ្លួនបុរសម្នាក់ ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន

ខេត្តរតនគិរី : នៅថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ១១និង ៣០ នាទី អធិការដ្ឋាននគរបាលស្រុកកូនមុំ ចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី ។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម÷១.ឈ្មោះ សេង យាន ភេទប្រុស…

គណះបញ្ជាការឯកភាពខណ្ឌដូនពេញបង្ក្រាបទីតាំងលួចលាក់បេីកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៉ីនធើណេតចំនួន០២ទីតាំង ឃាត់ខ្លួនមនុស្សចំនួន១៧នាក់

ភ្នំពេញ ៖​ ដោយទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌអំពីការលបលួចបើកល្បែកស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានខណ្ឌ នៅល្ងាច ថ្ងៃអាទិត្យ ៤ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេនាម៉ោង ០៣:៣០នាទី លោក…

បុរសម្នាក់មិនដឹងថាស្រវឹងស្រារឺខ្យល់គរទេជិះម៉ូតូធ្លាក់ចូលស្ទឹងសៀមរាប បណ្ដាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ខេត្តសៀមរាប ៖ ហេតុការណ៍បានកើតឡើងម៉ោង០៤ទាបភ្លឺ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងស្ទឹងសៀមរាប ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង។ ជនរងគ្រោះឈ្មោះ JIA ZEMING ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ(បុគ្គលិកព្រលានយន្តហោះថ្មី) ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEJ1788667 ស្នាក់នៅភូមិប្រវាល…

ឯកឧត្តមអភិបាលខេត្ត អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្ម (មិច) ០១ខ្សែ មានប្រវែង ៤៣០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ឆ្លងកាត់ ៣ឃុំ គឺឃុំអង្គតាសោម ឃុំលាយបូរ និងឃុំឧត្តមសូរិយា ស្រុកត្រាំកក់

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច​ ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្ម (មិច) ០១ខ្សែ មានប្រវែង ៤៣០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ឆ្លងកាត់៣ឃុំ…

សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ និង​រឹបអូស​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​

​រាជធានី​ភ្នំពេញ​ ៖​ ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ គឺ​នៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ នៅ​ចំណុច​ហាង​លក់​បាយ​ ផ្លូវ​លេខ​៩០​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ រឹបអូស​គ្រឿងញៀន​ជិត​ ៥​ គីឡូក្រាម​ ។​ ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ​ ដោយ​អនុវត្ត​តាម​បញ្ជា​…

គ្រោះអគ្គិភ័យបានឆាបឆេះបន្ទប់កំពុងជួសជុល នៃសណ្ឋាគារយូអេង ជាន់ទី៣ នៅភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គិភ័យបានឆាបឆេះបន្ទប់កំពុងជួសជុលនៃសណ្ឋាគារយូអេងជាន់ទី៣ ដែលស្ថិតនៅក្នុងភូមិព្រៃទាទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ។ ទីតាំងដែលឆាបឆេះនេះ កំពុងតែធ្វើការជួសជុលដើម្បីធ្វើជាបន្ទប់ស្ទីមសូណា។ នៅមុនពេលកើតហេតុក្រុមជាងគាត់កំពុងធ្វើការផ្សារដែកជួសជុលបន្ទប់ផ្នែកខាងលើ ក៏ស្រាប់តែធ្លាក់កម្ទេចភ្លើងប៉ះចំសម្ភារៈ ទើបបង្កការអណ្តាតភ្លើងឆាបឆេះតែម្តង។ ភ្លាមនោះក្រុមជាងនិងបុគ្គលិកដទៃទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន ទើបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ចំនួន២គ្រឿង ទើបគ្រប់គ្រងបាន ដោយមិនមានមនុស្សរងរបួសនោះទេ…

សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា​ ទារក​ និងកុមារ​ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២។

A Message of Samdech Kittipritbandit Bun Rany Hun Sen, President of CRC and A National Outstanding Member of the UN…

នគរបាលបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលចុះបង្រ្កាបដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបថ្ងៃទី១៦…

លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ចស្មៀនសង្កាត់ចោមចៅទី ១

ភ្នំពេញ : នាព្រឹកថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ…

សមត្ថកិច្ចបានឃាត់ជនសង្ស័យពីរនាក់ ក្នុងករណីគ្រឿងញៀន នៅភូមិចំការដៀប ឃុំអង្គតាសោម

ខេត្តតាកែវ : នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦និង១០នាទី ដោយមានបទបញ្ជារយ៉ាងមើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់ចំណុចរោងប្រកតង់ស្ថិតនៅភូមិចំការដៀបឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។កម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនទៅលើជនសង្ស័យចំនួន០២នាក់…

You missed