Category: ពត៌មានសន្តិសុខ​ និង​ សង្គម

ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីពូទីនអំពាវនាវដល់កម្លាំងទាហានអ៊ុយក្រែនផ្តួលរំលំរដ្ឋាភិបាល ដកតំណែងប្រធានាធិបតី

RMN : February 26, 2022ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានអំពាវនាវដល់កម្លាំងទាហានអ៊ុយក្រែនផ្តួលរំលំរដ្ឋាភិបាល ដកតំណែងប្រធានាធិបតី ដើម្បីឡើងកាន់តំណែងដឹកនាំរដ្ឋាភិបាលងាយស្រួលក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងមូស្គូ។នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីពូទីនបានផ្ញើសារទៅកាន់កម្លាំងទាហានអ៊ុយក្រែនថា រុស្ស៊ីនឹងព្រមព្រៀងជាមួយកម្លាំងទាហានអ៊ុយក្រែន ដោយមិនចង់ពិភាក្សាជាមួយ«ក្រុមញៀនថ្នាំ និងដើរតាមហ្វាស៊ីស និយម » ដែលលោកពូទីនចង់សំដៅទៅលើរដ្ឋាភិបាលអ៊ុយក្រែនសព្វថ្ងៃ។ លោកពូទីនបានលើកឡើងថា «ជាថ្មីម្តងទៀតខ្ញុំសូមអំពាវនាវដល់កម្លាំងប្រដាប់អាវុធអ៊ុយក្រែនមិនត្រូវទុកឱ្យថ្នាក់ដឹកនាំអ៊ុយក្រែនប្រើប្រាស់ប្រពន្ធកូនធ្វើជាផ្ទាំងស៊ីបរងគ្រាប់នោះឡើយ»។ ប្រធានាធិបតីពូទីនបញ្ជាក់ថា សូមយោធាអ៊ុយក្រែនឡើងកាន់អំណាច យើងងាយស្រួលទទួលបានកិច្ចព្រមព្រៀង…

សមត្ថកិច្ចនគរបាលស្រុកកូនមុំ បានឃាត់ស្ត្រីម្នាក់ ករណីគ្រឿងញៀន នៅឃុំសេរីមង្គល

ខេត្តរតនគិរី : នៅថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ១៦និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ បាមចុះល្បាតប្រទះឃើញមុខសញ្ញាក៏ឃាត់សួនាំនិងធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៧ថង់ ។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម÷១.ឈ្មោះ ជា ស្រីឡែន ភេទ ស្រី អាយុ៣២ឆ្នាំ…

ព័ត៌មានជាតិ
ពលរដ្ឋថៃចូលដាំដំណាំលើដីតំបន់ព្រំដែនមិនទាន់ច្បាស់លាស់ត្រូវនគរបាលវរៈ៩១១ ទប់ស្កាត់

RMN>February 24, 2022ក្រុងប៉ោយប៉ែត ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ នៅវេលាម៉ោង០៤ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហាមឃាត់ប្រជាពលរដ្ឋថៃចំនួន០៥នាក់ ស្រី០១នាក់ មិនឲ្យដាំដំណាំនៅលើដីតំបន់ព្រំដែនមិនទាន់ច្បាស់លាស់មុខភូមិសាស្ត្រភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖នៅវេលាម៉ោង០៤ ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ…

រដ្ឋបាលព្រៃឈើសៀមរាប ចុះកម្ទេចឡដុតធ្យូង ជាច្រើនកន្លែង នៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ

ខេត្តសៀមរាបៈ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នំា២០២២នេះ រដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកស្វាយលើ បានចុះកម្ទេចឡដុតធ្យូង ជាច្រើនកន្លែង នៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ ។ ការចុះកម្ទេចនេះ ដឹកនាំបញ្ជាពីលោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប ក្រោយពីមានការចុះធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព…

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះបង្ក្រាបទីតាំងលបលួចបើកល្បែងស៊ីសងខុសច្បាប់(មានអាជ្ញាប័ណ្ណឆ្នោតខ្មែរ បង្កប់ឆ្នោតវៀតណាម)

ភ្នំពេញ : នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥:៣៤នាទី ដោយទទួលបាននូវការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំង លបលួចបើកល្បែងស៊ីសងខុសច្បាប់ (មានអាជ្ញាប័ណ្ណឆ្នោតខ្មែរ…

សាលាឧទ្ធរណ៍ សម្រេចតម្កល់ទោស អតីតចាងហ្វាងកាសែត សុវណ្ណនគរ និងគូកនជាប់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ « ឃាតកម្មគិតទុកមុន»

ភ្នំពេញៈ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានប្រកាសសាលដីកាសម្រេចតម្កល់ទោសអោយអតីតចាងហ្វាងកាសែត សុវណ្ណនគរ និងគូកនជាប់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ « ឃាតកម្មគិតទុកមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការសម្លាប់មិត្តភ័ក្រដើម្បីប្លន់យកទ្រព្យសម្បត្តិ។ ជនដៃដល់ឈ្មោះ សោម គឹមស៊ាន អាយុ៤៤ឆ្នាំ ជាអតីតចាងហ្វាងកាសែត សុវណ្ណនគរ…

រងរបួសធ្ងន់ស្រាលសាមណេរបួនអង្គ និងកូនសេក្ខម្នាក់ យកផាវគ្រាប់បែកចំនួន១០គ្រាប់ដុត រួចយកចានដែកគ្រប បណ្តាលអោយផ្ទុះលាន់កក្រើកវត្ត

ខេត្តស្វាយរៀង៖ ករណីសាមណេចំនួន៤អង្គ និងកូនសេក្ខលោកម្នាក់បានយកផាវដុតលេង ដោយយកផាវជិត១០គ្រាប់ដាក់លើដី ហើយយកចានដែកគ្របពីលើ រួចដុ.ត ស្រាប់តែផ្ទុះលាន់ដូចគ្រាប់បែ.ក ខ្ទាតអម្បែងចានដែកត្រូវ បណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំង៥អង្គ-នាក់តែម្តង។ សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២២ នៅចំណុចវត្តព្រះទន្លេ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។តាមប្រភពដដែលបានបន្តថា ក្រោយពីមានករណីផ្ទុះផាវ បណ្តាលឱ្យរងរបួសសាមណេ…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បុរសម្នាក់ដែលជាអ្នកជិះម៉ូតូបានស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ

ខេត្តព្រៃវែងៈ កាលពីរសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២២ នៅចន្លោះគីឡូម៉ែតលេខ 85-86 លើផ្លូវជាតិលេខ1 ស្ថិតនៅក្នុងភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។រថយន្តនិងម៉ូតូក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើតរវាងរថយន្តម៉ាកហ្វត ពណ៌ សពាក់ផ្លាកលេខ កម្ពុជាKHM 2428 ( អ្នកបើកបររត់គេចខ្លួនបាត់ )ដោយបើកក្នុងទិសដៅពីលិចទៅកើត។មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1K- 7197 បើកបរដោយឈ្មោះ…

ពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត

ស្វាយរៀងៈ អញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរមានលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ លោកអនុប្រធាននាយកដ្ឋាន លោកអភិបាលក្រុងបាវិត លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកនាយការិយាល័យ នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក មន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតទាំងអស់ និងស្ថាប័នជំនាញពាក់ព័ន្ធផ្សេងៗ ជាច្រើនរូបទៀត។ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ…

សម្តេចតេជោ ហ៊ុន សែន ៖ បើលោក ហ៊ុន ម៉ាណែត ធ្វើអំពើមិនល្អ សម្តេចមិនគាំទ្រឱ្យធ្វើបេក្ខភាពនាយករដ្ឋមន្រ្តីនោះទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា បើសិនជាលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចធ្វើអំពើអាក្រក់ សម្តេចនឹងមិនគាំទ្រឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីឡើយ។ ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ…