ជនអន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​ថៃ​ចំនួន​៦៦​នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ប្រគល់ជូនទៅអជ្ញាធរថៃវិញ

ខេត្តបន្ទាយមានជ័យ : ព្រឹក ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ អាជ្ញាធរក្រុងប៉ោយប៉ែត បានធ្វើពិធីប្រគល់

ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាជនជាតិ​ថៃ​ចំនួន​៦៦​នាក់​ ស្រី២៤នាក់ ទៅ​ឲ្យអាជ្ញាធរថៃវិញ នៅម៉ោង​១០ និង​៤០ នាថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា- ថៃ ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត -​ខ្លង​លឹក ។​

​ពិធី​ប្រគល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​ថៃ ទៅ​ឲ្យ​ប្រទេស​ថៃ​នោះ មានការ​ចូលរួម​ពី ឧ​ត្ត​ម​សេនីយ៍​ទោ យី គា​លី អនុប្រធាននាយកដ្ឋាន​អន្តោប្រវេសន៍ ទទួល​ទិស​ច្រកទ្វារ​ទី​១ ព្រមទាំង​មន្ត្រី​២៥​នាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ សម វណ្ណ​វីរ​: ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង តំណាង​ភាគី​កម្ពុជា និង​លោក ប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ (Mr Panyarak Poolthup ) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា តំណាង​ភាគី​ថៃ និង​លោក​ឧ​.​ទោ ស៊ុ​រ​:​ឆេ​ត ហាក់​ផាន អគ្គ​ស្នងការរង អន្តោប្រវេសន៍​ថៃ លោក ព្រី​ន​យ៉ា ពោធិ៍សាត់ អភិបាលខេត្ត ស្រះកែវ ប្រទេស​ថៃ និង​សហការី​ចំនួន​៣០​នាក់ ។

ក្រោយ​ពិធី​ផ្ទេរ​ប្រគល់​បានបញ្ចប់ ភាគី​ទាំង​ពីរបាន​ជួបពិភាក្សា​ដើម្បី ផ្លាស់ប្តូរ​យោបល់ និង​សុំ​ឲ្យ​មានការ​យោគយល់​គ្នា ទៅវិញទៅមក នៅក្នុង​កាល​:​ទេស​: សម័យកូ​វីដ​១៩​នេះ ។

យោង​មន្ត្រី​សមត្ថកិច្ច​ខ្មែរបានឲ្យដឹងថា ជនអន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​ថៃ​ទាំងនោះ បាន​ឆ្លងដែន​ខុសច្បាប់​មក​កម្ពុជា​ជា​បន្តបន្ទាប់​តាមផ្លូវ​គោក ផ្លូវទឹក​មក​កម្ពុជា​ដើម្បី​ធ្វើ​ការងារ​មួយចំនួន មាន​ល្បែង​តាម​អន​ឡាញ នៅតាម​កាស៊ីណូ មាន​ក្រុមហ៊ុន​ឬ​អាជីវកម្ម​ជំនួញ​ជាដើម៕

             ដោយ៖ ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed