Author: rmnasia

លោក Xi Jinping ធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមចិន

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមចិននៅព្រឹកថ្ងៃទី ២៩ ខែសីហា និងថ្លែងសុន្ទរកថាគន្លឹះ ។ លោកបានគូសបញ្ជាក់ថា ការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់គឺត្រូវបានជំរុញដោយការឈរលើមូលដ្ឋាននៃកំណែទម្រង់ដោយស៊ីជម្រៅគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីនិងមានមូលដ្ឋានគ្រឹះដ៏រឹងមាំនិងប្រកបដោយលក្ខខណ្ឌអំណោយផល ។ យើងត្រូវប្រើឱ្យបានល្អនូវសមិទ្ធផលកំណែទម្រង់ដែលមានស្រាប់និងបទពិសោធសំខាន់ៗជំរុញភាពសកម្មនៃគ្រប់ភាគីនិងខិតខំប្រឹងប្រែងក្នុងរៀបចំនិងអនុវត្តភារកិច្ចកំណែទម្រង់ ៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើកិច្ចជំនួបជាមួយលោក Jake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក

លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងសភាពការណ៍អន្តរជាតិដែលមានភាពច្របូកច្របល់និងស្មុគស្មាញ ប្រទេសនានាត្រូវរួមសាមគ្គីគ្នានិងសហការគ្នា តែមិនត្រូវបំបែកបំបាក់និងប្រឈមដាក់គ្នាទេ។ ប្រជាជនសង្ឃឹមមានការបើកទូលាយនិងរីកចម្រើន តែពុំមែនការបិទខ្ទប់និងដើរថយក្រោយទេ។ ចិននិងអាមេរិកជាប្រទេសធំ ត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ចំពោះប្រជាជននិងចំពោះពិភពលោក ហើយធ្វើជាអ្នកជំរុញស្ថិរភាពនិងការអភិវឌ្ឍរួមនៃពិភពលោក។ លោក Xi Jinping បានបន្តថា ទោះបីជាស្ថានការណ៍ក្នុងប្រទេសទាំងពីរចិននិងអាមេរិកនិងទំនាក់ទំនងរវាងចិននិងអាមេរិកកើតមានការប្រែប្រួលយ៉ាងខ្លាំងក្តី ប៉ុន្តែ គោលដៅរបស់ចិនដែលខិតខំរក្សាឱ្យទំនាក់ទំនងចិន-អាមេរិកអភិវឌ្ឍប្រកបដោយស្ថិរភាព…

លោក សុខ ពេញវុធ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកលិខិតរំលែកទុក្ខ និងថវិកា ១០លានរៀល, ទឹកសុទ្ធ១០០កេស ជូនក្រុមគ្រួសារសពអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដែលពលីនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនៃរដ្ឋបាលរាជធានីភ្នំពេញ សូមចូលរួមសម្ដែងនូវសមានចិត្តក្រៀមក្រំ…

បទវិភាគ៖ភាគីហ្វីលីពីនគួរបញ្ឈប់ទង្វើរំលោភសិទ្ធិ បង្កហេតុ លាបពណ៌និងឃោសនាបំប៉ោង

ក្នុងរយៈពេលថ្មីៗនេះ ប្រទេសហ្វីលីពីនបានរំលោភពាក្យសន្យារបស់ខ្លួននិងគំនិតឯកភាពគ្នារវាងចិននិងហ្វីលីពីនជាច្រើនដងច្រើនសារ ដោយបានបង្កហេតុជាបន្តបន្ទាប់នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានសភាពអាក្រក់យ៉ាងខ្លាំង បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់ភាគីចិន ល្មើសយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃ《សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីនៅសមុទ្រចិនខាងត្បូង》ក៏ដូចជាបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ថ្ងៃទី១៩ខែសីហា នាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនពីរគ្រឿងបានបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះNanshaរបស់ប្រទេសចិនដោយមិនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិន ហើយបានប្រើវិធីដ៏គ្រោះថ្នាក់បើកបំបុកដោយចេតនាមកលើនាវាឆ្មាំសមុទ្រចិនដែលកំពុងអនុវត្តច្បាប់នៅកន្លែងកើតហេតុ។ ថ្ងៃទី២៥ខែសីហា ប្រទេសហ្វីលីពីនបានព្រងើយកន្តើយនឹងការរាំងខ្ទប់និងការព្រមានម្តងហើយម្តងទៀតរបស់ភាគីចិន ហើយបានទទូចចាត់បញ្ជូននាវាផ្លូវការមកបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះNanshaរបស់ប្រទេសចិនដោយខុសច្បាប់ដើម្បីរំលោភសិទ្ធិនិងបង្កហេតុបន្ដទៀត។ ក្នុងអំឡុងពេលនេះ នាវានេះចូលប្រកៀកជិតប្រកបដោយគ្រោះថ្នាក់និងមានចេតនាបំបុកនាវាឆ្មាំសមុទ្រចិនដែលកំពុងគាំពារសិទ្ធនិងអនុវត្តច្បាប់ដោយប្រក្រតីភាព បណ្តាលឱ្យកើតមានការប៉ះទង្គិចគ្នា។ នាវាហ្វីលីពីនដែលបង្កហេតុនេះ ក៏បាននាំអ្នកសារព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិងលោកខាងលិចមកតាមដានថត ដើម្បីបំភ្លៃការពិត…

ខ្ញុំ ឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពេញចិត្តចូលរួម បរិច្ចាគថវិកាចំនួន ១០លានរៀល ជូនដល់មូលនិធិកសាងហេដ្ឋារចនាសម្ពន្ធ័តាមព្រំដែន និងគាំទ្រពេញទំហឹង គម្រោងអភិវឌ្ឍន៍ CLV – DTA របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

សេចក្តីជូនដំណឹង ស្តីពី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង…

ក្រុមការងារ អាវុធហត្ថខណ្ឌព្រែកព្នៅ ឧបត្ថម្ភអំណោយដល់សមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានចាត់ក្រុមការងារប្រគល់អំណោយដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ១,២៦០,០០០រៀល, អង្ករ ០២ការុង, ទឹកត្រី ០១យួរ, ភេសជ្ជៈចំនួន…

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសស្តីពី«បរិវត្តកម្មថាមពលនៃប្រទេសចិន»

សៀវភៅសបានចែងថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ថាមពលចិនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដែលប្រកបដោយគុណភាពខ្ពស់។ ឆ្នាំ ២០១៤ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវយុទ្ធសាស្រ្តថ្មីខាងសន្តិសុខថាមពលស្តីពីការជំរុញការធ្វើបដិវត្តន៍ខាងការប្រើប្រាស់ថាមពល បដិវត្តន៍ខាងការផ្គត់ផ្គង់ថាមពល បដិវត្តន៍ខាងបច្ចេកវិទ្យាថាមពល បដិវត្តន៍ខាងប្រព័ន្ធថាមពល និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដោយគ្រប់ជ្រុងជ្រោយ។ ការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិនបានរួមចំណែកដល់ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ប្រទេសចិនបានធ្វើជាអ្នកជំរុញយ៉ាងសកម្មនៃការធ្វើបរិវត្តកម្មថាមពលសកល ដើម្បីពួតដៃគ្នាជាមួយគ្រប់ប្រទេសបង្កើតអនាគតដែលមានថាមពលប្រកបដោយនិរន្តរភាព។ សៀវភៅសបានឱ្យដឹងទៀតថា ដល់ឆ្នាំ២០៣៥…

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានធ្វើកិច្ចជំនួបជាយុទ្ធសាសជាមួយលោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក

ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែសីហា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនធ្វើកិច្ចជំនួបជាយុទ្ធសាស្ត្រជុំថ្មីជាមួយលោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកនៅក្រុងប៉េកាំង ។លោក Wang Yi បានថ្លែងថា ទំនាក់ទំនងរវាងចិននិងអាមេរិកបានឆ្លងកាត់ការឡើងចុះជាច្រើនលើក ការដកយកបទពិសោធនិងមេរៀនពីក្នុងនោះនឹងមានអំណោយផលដល់ការត្រួសត្រាយអនាគតឱ្យកាន់តែល្អប្រសើរនិងស្វែងរកផ្លូវដ៏ត្រឹមត្រូវសម្រាប់ការរួមរស់រវាងប្រទេសធំទាំងពីរចិននិងអាមេរិក លោកបានលើកសំណើរ ៥ ចំណុច…

សៀវភៅសស្តីពី«បរិវត្តកម្មថាមពលរបស់ប្រទេសចិន»៖ការអភិវឌ្ឍថាមពលបៃតងរបស់ប្រទេសចិនបានក្លាយទៅជាក្បាលម៉ាស៊ីនសម្រាប់ជំរុញបរិវត្តកម្មថាមពលសកល

សៀវភៅសស្តីពី«បរិវត្តកម្មថាមពលរបស់ប្រទេសចិន»ដែលចេញផ្សាយនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៤បានចែងថាប្រទេសចិនបានអនុវត្តយ៉ាងសកម្មនូវទស្សនៈអភិវឌ្ឍន៍បៃតងដោយធ្វើកិច្ចសហប្រតិបត្តិការផ្នែកថាមពលអន្តរជាតិយ៉ាងទូលំទូលាយដែលបានក្លាយទៅជាក្បាលម៉ាស៊ីនសម្រាប់ជំរុញបរិវត្តកម្មថាមពលសកល។ សៀវភៅសនេះបានឱ្យដឹងទៀតថាចាប់ពីឆ្នាំ២០១៣មកអត្រាដំឡើងម៉ាស៊ីនថាមពលកកើតឡើងវិញរបស់ប្រទេសចិនត្រូវជាង៤០%របស់ពិភពលោក។ផ្អែកលើការច្នៃប្រឌិតថ្មីខាងបច្ចេកទេសប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងល្អការប្រកួតប្រជែងនៃទីផ្សារដ៏ពេញលេញនិងឧត្តមភាពខាងទីផ្សារដែលមានទ្រង់ទ្រាយធំប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍយ៉ាងលឿនផ្នែកឧស្សាហកម្មថាមពលស្អាតដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពលសកលមានភាពកាន់តែសម្បូរបែបដែលជាការរួមចំណែកសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់គ្រប់ប្រទេសលើពិភពលោកនិងបង្កើនសុភមង្គលរបស់មនុស្សជាតិ។ បរិក្ខាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ដែលផលិតដោយប្រទេសចិនបានបង្កលក្ខណសម្បត្តិឱ្យប្រទេសកាន់តែច្រើនឡើងៗអាចប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីបង្កើតផលប្រយោជន៍ខាងសេដ្ឋកិច្ច៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

You missed