Author: rmnasia

សមត្ថកិច្ចឃាត់ខ្លួនស្រី្តរូបម្នាក់មុខសញ្ញាចែកចាយគ្រឿងញៀន នៅខេត្តកែប

ខេត្តកែប ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប សហការជាមួយនគរបាលខេត្តកំពត ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ គ្រឿងញៀនដោយខុសច្បាប់ ចំនួនមួយករណី ឋិតនៅភូមិម៉ាគេង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ស្រីណា ភេទស្រី…

ចាប់បានគ្រឿងចក្រមួយគ្រឿង នឹងម្ចាស់សង្ស័យ មកលួចឈូសឆាយយកដីព្រៃលិចទឹកដែលជាជម្រក ត្រីពងកូន គ្មានច្បាប់អនុញ្ញាត

ខេត្តកំពង់ធំ : នៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១ នេះកម្លាំងអាវុធហត្ថខេត្តកំពង់ធំបានឃាត់គ្រឿងចក្រមួយគ្រឿងបានធ្វើសកម្មភាព ឈូសឆាយដីព្រៃលិចទឹក កាយប្រឡាយនៅចំណុចដែនជម្រកសត្វត្រី ដើម្បីជាកម្មសិទ្ធិផ្ទាល់ខ្លួន។ប្រតិបត្តិការណ៌ នេះនៅចំណុចខាងលើ បងគោលកី ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានប្រាប់ពីបញ្ហាខាងលើនេះ ថារូបលោកបានទទួលព័ត៌មានហើយ។ចំណែកព័ត៌មានលម្អិតយើងមិនទាន់ច្បាស់ឡើយថាតើគ្រឿងចក្រខាងលើនេះមានច្បាប់ឬយ៉ាងណានោះទេបើគ្រឿងចក្រខាងលើនេះគ្មានច្បាប់ អនុញ្ញាតិនោះទេ នឹងត្រូវចាត់ការតាមនិតិវិធីច្បាប់ជាធរមាន។ លោកឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំបានឲ្យដឹងថា…

យកកាំបិតចុងស្រួចចាក់ទៅ លើអតីតប្រពន្ធទើបតែលែងលះឲ្យរងរបួសធ្ងន់នៅស្រុកសណ្ដាន់ខេត្តកំពង់ធំ

ខេត្តកំពង់ធំ អំពើហិង្សាមួយបានកើតឡើង នៅចំណុចភូមិត្បូង ទឹក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ខេត្តកំពង់ធំថ្ងៃទី២៣ខែឧសភាឆ្នាំ ២០២១ បណ្ដាលឲ្យស្ត្រីម្នាក់ ទទួលរងរបួសធ្ងន់និងចំណែកជនបង្កអតីតស្វាមីរត់គេចខ្លួនបាត់។ ស្ត្រីរងគ្រោះមានឈ្មោះ កួច មួយហៀក អាយុ៣០ឆ្នាំមាន ទីលំនៅភូមិឃុំកើតហេតុខាងលើបានបញ្ជាក់ប្រាប់ថាបង្កគឺ ជាអតីតប្ដី មានឈ្មោះស៊្រុន ពេជ្ររស្មី មានអាយុ ៣៦ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ។…

យ៉ាងហោចណាស់ អ្នករត់ម៉ារ៉ាតុង ២១ នាក់បានស្លាប់ ក្នុងអាកាសធាតុដ៏អាក្រក់នៅចិន

(ប៉េកាំង)៖ ការរត់ម៉ារ៉ាតុងមួយ នៅភាគពាយព្យខេត្ត Gansu ប្រទេសចិន បានប្រែក្លាយជាការប្រយុទ្ធដើម្បីការរស់រានមានជីវិត បន្ទាប់ពីមានព្រឹលទឹកកកដ៏ត្រជាក់និងមានខ្យល់បក់ខ្លាំង បានបក់បោកនៅទីលានប្រណាំងកម្ពស់ខ្ពស់ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១ នាក់ស្លាប់។ ការប្រណាំងបានចាប់ផ្តើមនៅព្រឹកថ្ងៃសៅរ៍ នៅ Jingtai Yellow River Stone Forest ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរនិងឧទ្យានដែលមានផ្ទៃក្រឡាប្រហែល ៥០…

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យកងរាជអាវុធហត្ថ ដែលកំពុងបំពេញបេសកម្ម

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភាឆ្នាំ២០២១នេះលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនឹង លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្ត បន្ទាយមានជ័យបាន អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត សហការជាមួយក្រុមគ្រូពេទ្យជួរមុខរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ…

មីយ៉ាន់ម៉ា៖ គ្រូបង្រៀនជាង១២៥ពាន់នាក់ត្រូវយោធាឲ្យផ្អាកការងារ គ្រូបង្រៀនរហូតដល់ទៅជាង១២៥ពាន់នាក់ត្រូវកម្លាំងទាហានបញ្ឈរជើងពីការងារ ដោយសារតែចូលរួមក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ។

មីយ៉ាន់ម៉ា៖ គ្រូបង្រៀនជាង១២៥ពាន់នាក់ត្រូវយោធាឲ្យផ្អាកការងារ គ្រូបង្រៀនរហូតដល់ទៅជាង១២៥ពាន់នាក់ត្រូវកម្លាំងទាហានបញ្ឈរជើងពីការងារ ដោយសារតែចូលរួមក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីសមាគមគ្រូបង្រៀនមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៣ខែឧសភាដែលបានឱ្យដឹងថា មានគ្រូបង្រៀនដល់ទៅជាង១២៥ពាន់នាក់ត្រូវយោធាបញ្ឈរជើងពីការងារដោយសារចូលរួមធ្វើកូដកម្មប្រឆាំងរបបដឹកនាំដោយយោធា ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ ការសម្រេចខាងលើកើតឡើង ក្នុងពេលដែលសាលារៀននៅមីយ៉ាន់ម៉ាជិតចាប់ផ្តើមឆ្នាំសិក្សាថ្មី។ សកម្មភាពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទទួលរងការរិះគន់យ៉ាងខ្លាំងពីគ្រូបង្រៀន និងអាណាព្យាបាលសិស្ស ។ សកម្មភាពរបស់យោធាគឺធ្វើឲ្យវិស័យអបរំនៅក្នុងប្រទេសនេះត្រូវជាប់គាំង និងចុះខ្យោយក្រោយរដ្ឋប្រហារ។ កម្លាំងយោធាបានចោទប្រកាន់ គ្រូបង្រៀនថាបានញុះញង់ជំរុញឱ្យមានកូដកម្មកើតឡើងប្រឆាំងរដ្ឋាភិបាលយោធា។…

សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលចុះបង្រ្កាបទីតាំងជល់មាន់មួយកន្លែងនៅក្រុងកែប

ក្រុងកែប: នៅរសៀលថ្ងែទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្រ្កាបករណីលេងល្បែងស៊ីសង ជល់មាន់ នៅចំណុចដីឡូតិ៍គ្មានមនុស្សនៅមួយកន្លែង ក្នុងភូមិអូរក្រសា សង្កាត់អូរក្រសា ក្រុង/ខេត្តកែប។ ករណីនេះដកហូតបានវត្ថុតាងរួមមាន៖ មាន់ជល់ចំនួន៣ក្បាល ម៉ូតូចំនួន១១គ្រឿង និងសម្ភារ:មួយចំនួន ចំណែកអ្នកលេងបានរត់គេចខ្លួនក្រោយកម្លាំងយើងចុះទៅដល់ទីតាំង។ វត្ថុតាងខាងលើយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីហៅម្ចាស់មកធ្វើកិច្ចសន្យា អប់រំឲ្យបញ្ឈប់ការប្រមូលផ្តុំគ្នាលេងល្បែងសុីសងបន្តទៀត៕…

បុរសអ្នកនេសាទម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈកំពុងជិះទូកបង់សំណាញ់នៅក្នុងទន្លេមេគង្គ

បុរសអ្នកនេសាទម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈកំពុងជិះទូកបង់សំណាញ់នៅក្នុងទន្លេមេគង្គ ក្រចេះ: កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានករណីរន្ទះបាញ់ចំអ្នកនេសាទម្នាក់ស្លាប់ភ្លាមៗ ពេលកំពុងជិះទូកបង់សំណាញ់នៅក្នុងទន្លេមេគង្គ ខណ:មេឃមានភ្លៀងធ្លាក់ និងផ្គររន្ទះខ្លាំង។ ជនរងគ្រោះឈ្មោះ ទីវ ទៀង អាយុ ៣៥ឆ្នាំ រស់នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រោយពីកើតហេតុសមត្ថកិច្ច…

មេខ្យល់ចំនួន ២នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ (បន្ទាយមានជ័យ)

មេខ្យល់ចំនួន ២នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ (បន្ទាយមានជ័យ)៖ មេខ្យល់ចំនួន ០២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ៨នាក់ ក្នុងនោះស្រី ចំនួន ០១នាក់ ត្រង់ចំនុចភូមិសាស្ត្រ ផ្លូវចូលក្រុមហ៊ុនឧកញ៉ា…

ព្រះសង្ឃដែលគង់នៅវត្តសារាវ័នតេជោ មាន វិជ្ជមានកូវីដ១៩

ព្រះសង្ឃដែលគង់នៅវត្តសារាវ័នតេជោ មាន វិជ្ជមានកូវីដ១៩ ភ្នំពេញ៖ នេះបើយោងតាម អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយកាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ព្រះសង្ឃ និង សិស្សនិស្សិត មួយចំនួន ដែលគង់និងស្នាក់នៅកុដិមួយនៃវត្តសារាវ័នតេជោ បានធ្វើតេស្តរកឃើញមាន «វិជ្ជមានកូវីដ១៩» និង ត្រូវបាននិមន្តនិងនាំយកទៅព្យាបាល ។…

You missed