Author: rmnasia

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យកងរាជអាវុធហត្ថ ដែលកំពុងបំពេញបេសកម្ម

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភាឆ្នាំ២០២១នេះលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនឹង លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្ត បន្ទាយមានជ័យបាន អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត សហការជាមួយក្រុមគ្រូពេទ្យជួរមុខរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ…

មីយ៉ាន់ម៉ា៖ គ្រូបង្រៀនជាង១២៥ពាន់នាក់ត្រូវយោធាឲ្យផ្អាកការងារ គ្រូបង្រៀនរហូតដល់ទៅជាង១២៥ពាន់នាក់ត្រូវកម្លាំងទាហានបញ្ឈរជើងពីការងារ ដោយសារតែចូលរួមក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ។

មីយ៉ាន់ម៉ា៖ គ្រូបង្រៀនជាង១២៥ពាន់នាក់ត្រូវយោធាឲ្យផ្អាកការងារ គ្រូបង្រៀនរហូតដល់ទៅជាង១២៥ពាន់នាក់ត្រូវកម្លាំងទាហានបញ្ឈរជើងពីការងារ ដោយសារតែចូលរួមក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីសមាគមគ្រូបង្រៀនមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៣ខែឧសភាដែលបានឱ្យដឹងថា មានគ្រូបង្រៀនដល់ទៅជាង១២៥ពាន់នាក់ត្រូវយោធាបញ្ឈរជើងពីការងារដោយសារចូលរួមធ្វើកូដកម្មប្រឆាំងរបបដឹកនាំដោយយោធា ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ ការសម្រេចខាងលើកើតឡើង ក្នុងពេលដែលសាលារៀននៅមីយ៉ាន់ម៉ាជិតចាប់ផ្តើមឆ្នាំសិក្សាថ្មី។ សកម្មភាពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទទួលរងការរិះគន់យ៉ាងខ្លាំងពីគ្រូបង្រៀន និងអាណាព្យាបាលសិស្ស ។ សកម្មភាពរបស់យោធាគឺធ្វើឲ្យវិស័យអបរំនៅក្នុងប្រទេសនេះត្រូវជាប់គាំង និងចុះខ្យោយក្រោយរដ្ឋប្រហារ។ កម្លាំងយោធាបានចោទប្រកាន់ គ្រូបង្រៀនថាបានញុះញង់ជំរុញឱ្យមានកូដកម្មកើតឡើងប្រឆាំងរដ្ឋាភិបាលយោធា។…

សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលចុះបង្រ្កាបទីតាំងជល់មាន់មួយកន្លែងនៅក្រុងកែប

ក្រុងកែប: នៅរសៀលថ្ងែទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្រ្កាបករណីលេងល្បែងស៊ីសង ជល់មាន់ នៅចំណុចដីឡូតិ៍គ្មានមនុស្សនៅមួយកន្លែង ក្នុងភូមិអូរក្រសា សង្កាត់អូរក្រសា ក្រុង/ខេត្តកែប។ ករណីនេះដកហូតបានវត្ថុតាងរួមមាន៖ មាន់ជល់ចំនួន៣ក្បាល ម៉ូតូចំនួន១១គ្រឿង និងសម្ភារ:មួយចំនួន ចំណែកអ្នកលេងបានរត់គេចខ្លួនក្រោយកម្លាំងយើងចុះទៅដល់ទីតាំង។ វត្ថុតាងខាងលើយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីហៅម្ចាស់មកធ្វើកិច្ចសន្យា អប់រំឲ្យបញ្ឈប់ការប្រមូលផ្តុំគ្នាលេងល្បែងសុីសងបន្តទៀត៕…

បុរសអ្នកនេសាទម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈកំពុងជិះទូកបង់សំណាញ់នៅក្នុងទន្លេមេគង្គ

បុរសអ្នកនេសាទម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈកំពុងជិះទូកបង់សំណាញ់នៅក្នុងទន្លេមេគង្គ ក្រចេះ: កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានករណីរន្ទះបាញ់ចំអ្នកនេសាទម្នាក់ស្លាប់ភ្លាមៗ ពេលកំពុងជិះទូកបង់សំណាញ់នៅក្នុងទន្លេមេគង្គ ខណ:មេឃមានភ្លៀងធ្លាក់ និងផ្គររន្ទះខ្លាំង។ ជនរងគ្រោះឈ្មោះ ទីវ ទៀង អាយុ ៣៥ឆ្នាំ រស់នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រោយពីកើតហេតុសមត្ថកិច្ច…

មេខ្យល់ចំនួន ២នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ (បន្ទាយមានជ័យ)

មេខ្យល់ចំនួន ២នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ (បន្ទាយមានជ័យ)៖ មេខ្យល់ចំនួន ០២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ៨នាក់ ក្នុងនោះស្រី ចំនួន ០១នាក់ ត្រង់ចំនុចភូមិសាស្ត្រ ផ្លូវចូលក្រុមហ៊ុនឧកញ៉ា…

ព្រះសង្ឃដែលគង់នៅវត្តសារាវ័នតេជោ មាន វិជ្ជមានកូវីដ១៩

ព្រះសង្ឃដែលគង់នៅវត្តសារាវ័នតេជោ មាន វិជ្ជមានកូវីដ១៩ ភ្នំពេញ៖ នេះបើយោងតាម អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយកាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ព្រះសង្ឃ និង សិស្សនិស្សិត មួយចំនួន ដែលគង់និងស្នាក់នៅកុដិមួយនៃវត្តសារាវ័នតេជោ បានធ្វើតេស្តរកឃើញមាន «វិជ្ជមានកូវីដ១៩» និង ត្រូវបាននិមន្តនិងនាំយកទៅព្យាបាល ។…

របួសជាច្រើននាក់ករណីរថយន្តក្រឡាប់នៅស្រុកបន្ទាយស្រី សៀមរាប

របួសជាច្រើននាក់ករណីរថយន្តក្រឡាប់នៅស្រុកបន្ទាយស្រី សៀមរាប: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់រារណ៍មួយដែលរថយន្តព្រូសមួយគ្រឿងសង្ស័យបើកបុកដើមឈើបណ្តាលឲ្យក្រឡាប់និងរងរបួសជាច្រើននាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅផ្លូវជាតិលេខ៦៧ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕PN

ខ្ញុំបាទសូមគោរពថ្លែងអំណរអរគុណដល់ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដ៏ខ្ពង់ខ្ពស់​

សូមថ្លែងអំណរអរគុណដល់ ស្ថាប័នពាក់ព័ន្ធ មានដូចជា៖ ក្រសួងការងារ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានទទួលស្គាល ការចុះបញ្ជីមាក និងបានផ្តល់ជូន វិញ្ញាបនបត្រ {គេហទំព័រ Raksmey News/ RMN News.} ខ្ញុំសូមប្តេជ្ញាចិត្ត៖ ធ្វើព័ត៌មានពិត លុបបំបាត់ព័ត៌មានក្លែងក្លាយ!ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា…

លោកឧត្តមសេនីយ៍ស្នងការ​ ដឹកនាំកិច្ច​ប្រជុំផ្សព្វផ្សាយផែនការចាំបាច់​ និងពង្រឹងការអនុវត្ដកិច្ចការជំនាញខេត្ត​កំពង់ចាម

​ នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការបន្ទាន់​ និងការដឹកនាំលេីកិច្ចការជំនាញ÷ ១-​ផ្សព្វផ្សាយ​ផែនការបន្ទាន់​ ដែលទទួល​បានពីក្នុងកិច្ចប្រជុំ​ដែលដឹកនាំដោយ​ ឯកឧត្តម​ អភិបាល​ខេត្ត​ ដេីម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ ។ ២-ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​របស់​…

វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac) ចំនួន ១លានដូស បានមកដល់កម្ពុជាយើងទៀតហើយ

វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac) ចំនួន ១លានដូស បានមកដល់កម្ពុជាយើងទៀតហើយ ============ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា…

You missed