ចោរប្រដាប់អាវុធ០២នាក់បាញ់ប្លន់យុវជន២នាក់មិនបានសម្រេចត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ខ្លួន
ចោរប្រដាប់អាវុធ០២នាក់បាញ់ប្លន់យុវជន២នាក់មិនបានសម្រេចត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ខ្លួន (ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានរៀបកងកម្លាំងអន្តរាគមន៍ពិសេសថ្មី និង ផែនការថ្មី ដើម្បីបង្ក្រាបបទល្មើស ឆក់ ប្លន់។ នៅយប់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការខណ្ឌចេញល្បាតពួនស្ទះបង្ក្រាបក្រុមចោរប្រដាប់អាវុធកាំភ្លើងខ្លីជិះម៉ូតូដេញតាមធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូពីជនរងគ្រោះមិនបានសម្រេច ត្រូវប្រជាពលរដ្ឋនិងអ្នករត់កង់បីរួមសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វើការចាប់ខ្លួនជនសង្ស័យបាន២នាក់។ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី១)ឈ្មោះ…