ក្រសួងពាណិជ្ជកម្មគ្រោងរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី២ នៅពាក់កណ្តាលខែកញ្ញាខាងមុខ
តាមការគ្រោងទុកក្រសួងពាណិជ្ជកម្មនឹងធ្វើការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី២ នៅថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី២នេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៥នេះ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី២ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៧…