សូមប្រុងប្រយ័ត្ន! កុំឱ្យសត្វថ្លែនខាំឱ្យសោះ ព្រោះពិសរបស់វាពិតសាហាវណាស់អាចធ្វើឱ្យមនុស្សស្លាប់ភ្លាមៗ
មណ្ឌលគិរី៖ ពិតសត្វថ្លែនសាហាវណាស់បន្ទាប់ខាំបុរសម្នាក់ មិនបានប៉ុន្មាននាទីផង បណ្តាលឱ្យស្លាប់ភ្លាមៗ មិនអាចជួយសង្គ្រោះបានឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន កុំសត្វថ្លែនខាំឱ្យសោះ ព្រោះបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ នេះករណីទី២ សត្វថ្លែនបានខាំបុរសកសិករម្នាក់ បណ្តាលឱ្យស្លាប់ក្នុងឆ្នាំ២០២៤ ដែលបានកើតឡើងក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បន្ទាប់ករណីកុមារម្នាក់ បានបាត់បង់ជីវិតដោយសារសត្វថ្លែនរត់ចូលមុងខាំស្លាប់កាលពេលកន្លងទៅថ្មីៗនេះ។ សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះដែលត្រូវសត្វថ្លែនខាំស្លាប់ មានឈ្មោះ…