Author: rmnasia

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន !

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភី ធី ធី ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ប្រពន្ធជនរងគ្រោះ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីខាងលើ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះដល់កន្លែងកើតហេតុរួមគ្នាជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វណ្ណា…

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង ក្នុងសង្កាត់ព្រែកកំពឹស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខសមាជិកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នាព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៏ឯក​ ប៊ូ សុមុនី ជំនួយការអាវុធហត្ថខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង…

រថយន្តកែច្នៃបំពង់ស៊ីម៊ាំង ចំនួន០២គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់មកអប់រំ និងណែនាំឲ្យដោះស៊ីម៊ាំងចេញ!

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ម្ចាស់រថយន្តចំនួន០២គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំង បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: យកមកអប់រំ និងណែនាំឲ្យដោះស៊ីម៊ាំងចេញ ជាបន្តបន្ទាប់។  ការបង្រ្កាបរថយន្តទាំង០២គ្រឿង រួមមាន ៖  – រថយន្តទី១ ម៉ាក  MASDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1979 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកកាសែតដែលយកវិជ្ជាជីវៈទៅគំរាមទារលុយគេ នឹងត្រូវដកអាជ្ញាបណ្ណ

ខេត្តសៀមរាប : ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារៈមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកកាសែតដែលល្អ តែងផ្តល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល ប៉ុន្តែអ្នកកាសែតដែលគ្មានវិជ្ជាជីវៈ តែងតែទៅគំរាមទារលុយគេ ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។ សម្តេចធិបតី…

អ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗគ្នា ៧០រូប ចូលរួមជាមួយ ក្លឹបអ្នកកាសែតកម្ពុជា និងសមាគមធានារ៉ាប់រងនៅកម្ពុជា រៀបចំវេទិកាចែករំលែកព័ត៌មាន អំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា

ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយសមាគមធានារ៉ាប់រងនៅកម្ពុជាកាលពីព្រឹក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាចែករំលែកព័ត៌មាន «អំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ក្រោមអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា។កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក…

ផ្លូវ១ខ្សែ ស្ថិតក្នុងភូមិសាមគ្គី៥ ត្រូវបានអាជ្ញាធរ សង្កាត់ត្រពាំងក្រសាំងធ្វើការជួសជុលថែទាំ ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ភ្នំពេញ : ផ្លូវលំ១ខ្សែ មានចម្ងាយប្រហែល ១៨៦ម៉ែត្រ ស្ថិតក្នុងភូមិសាមគ្គីទី៥ ត្រូវបានថ្នាក់ដឹកនាំអាជ្ញាធរដែនដី សង្កាត់ត្រពាំងក្រសាំង ធ្វើការចាក់ដី កំទេចថ្មលុបជង្ហុកក្រហេងក្រហូង គៀរកិន បង្ហាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជា ពលរដ្ឋក្នុងមូលដ្ឋានក្នុងរដូវវស្សារឆ្នាំនេះ ។ នៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ រថយន្តដឹកដីកំទេចថ្ម…

ដោយឃើញប្រជាពលរដ្ឋក្នុងមូលដ្ឋានមានទុក្ខលំបាក កូនបងស្រី សឿន សាំងលី ដែលមានជំងឺសម្ពាធសរសៃបេះដូង ដោយគ្មានថវិកាដើម្បីយកទៅព្យាបាល អាជ្ញាធរខណ្ឌពោធិ៍សែនជ័យមិនព្រងើយកន្តើយឡើយ

ភ្នំពេញ : កាលពីនៅព្រឹក​ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២៤​ លោកស្រី​ អុឹម​ ថាវី​ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា​ តំណាងលោកសក់ច័ន្ទកញ្ញារិទ្ធ​អភិបាលនៃគណ:អភិបាលខណ្ឌ​ និងជា ប្រធានកិតិ្តយសអនុសាខា​កាកបាទក្រហម​ ខណ្ឌពោធិ៍សែនជ័យ​ ព្រមទាំងក្រុមការងារខណ្ឌ​ លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ លោក​ សុទ្ធសុជាតិ​…

មេបញ្ជាការ អាវុធហត្ថខណ្ឌដូនពេញ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលប្រពន្ធលោកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ អ៊ន ចន្ធូ ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលប្រពន្ធរបស់លោកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យ ១៧៩)។ ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាដែលបានចូលរួមពី នាយ-នាយរង…

គណៈកម្មការជំនាញរដ្ឋសភា ស្វែងយល់ពីវឌ្ឍនភាពការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថៃ្ងទី៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា…

You missed